• ជំនួយការគ្រូបង្វឹក Burnley ធ្វើតេស្តេ៏រកឃើញមានផ្ទុកមេរោគ កូវីត-១៩
    ជីវិត&សង្គម 1 week ago happybird

    លោក Ian Woan ជំនួយការអ្នកចាត់ការក្លឹប Burnley បានធ្វើតេស្ត៍រកឃើញថាមានផ្ទុកមេរោគកូវីត-១៩ បន្ទាប់ពីក្រុមបុគ្គលិក និងជំនួយការទាំងអស់ព្រមទាំងកីឡាករជម្រើស១១នាក់ដំបូងរបស់ក្លឹបបានឆ្លងកាត់ការធ្វើតេស្ត៏ នៅចុងសប្តាហ៍កន្លងមកមុនពេលត្រលប់មកហ្វឹកហាត់វិញនៅដើមសប្តាហ៏នេះ។

    ក្លឹបបានប្រកាសជាផ្លូវការណ៏ថាអតីតខ្សែបម្រើ Woan មានវ័យ ៥២ ឆ្នាំគឺត្រូវបានដាក់អោយនៅដាច់ឆ្ងាយពីអ្នកដទៃ រយៈពេល ៧ ថ្ងៃ។ យ៉ាងណាមិញមានលទ្ធផល វិជ្ជមានចំនួន ៦ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត៏លើកីឡាករ និង បុគ្គលិកក្នុងក្លឹបចំនួន ៣ នៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទខណៈការប្រកួតលីកកំពូលអង់គ្លេសត្រៀមនឹងចាប់ផ្តើមប្រកួតឡើងវិញនៅខែមិថុនា។

    គួរបញ្ជាក់ថាគិតត្រឹមថ្ងៃពុធនេះមានកីឡាករនិងបុគ្គលិកសរុបចំនួន ៧៤៨ នាក់មកពី ១៩ ក្លឹបត្រូវបាធ្វើតេស្ត៏រកមើលមេរោគដែលមានប្រភពមកពីប្រទេសចិនមួយនេះ។ រីឯក្លឹប Norwich City បានធ្វើតេស្ត៏រកនៅថ្ងៃអង្គារនឹងត្រូវរង់ចាំការប្រកាសលទ្ធផលនៅថ្ងៃសៅរ៍ខាងមុខនេះ៕

    អត្ថបទ៖ Polin
    ប្រភព៖ BBC

  • Loading...
  • Recent Posts