• ខ្សែបម្រើ ក្រុមតោខៀវ Callum Hudson-Odoi ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីមានជម្លោះជាមួយ តារាម៉ូដែល
    ជីវិត&សង្គម 2 weeks ago happybird

    ខ្សែបម្រើ Callum Hudson-Odoi របស់ក្រុមតោខៀវត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៏ បន្ទាប់ពីមានជម្លោះជាមួយតារាបង្ហាញម៉ូត នៅឯផ្ទះរបស់គាត់នៅទីក្រុងឡុងដ៍នៅវេលាម៉ោង ៤ ទាបភ្លឺ។ យ៉ាងណាមិញក្រុមប៉ូលីសបាននាំខ្លួនកីឡាករអន្តរជាតិអង់គ្លេសរូបនេះចេញពីផ្ទះ នៅភាគខាងលិចក្រុងឡុងដ៍វេលាព្រឹកព្រលឹមដើម្បីធ្វើការសាកសួរបន្ទាប់ពីស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានទូរស័ព្ទប្តឹងប៉ូលីស និង ត្រូវការរថយន្តសង្គ្រោះបន្ទាន់ដោយ បង្ហាញអការៈមិនស្រួលខ្លួនត្រូវការសង្គ្រោះពេលសមត្ថកិច្ចបាននាំគ្នាទៅដល់កន្លែងកើតហេតុ។

    ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា Hudson-Odoi បានជួបជាមួយនារីម្នាក់នោះតាមបណ្តាញអ៊ិនធើណេតហើយបានសុំអោយនាងទៅផ្ទះរបស់ខ្លួនក្រោយសាសងគ្នាតាមរយៈសារជាអក្សរមួយចំនួន។ ប្រភពខាងលើបន្តថាខ្សែបម្រើស្លាបវ័យ២០ឆ្នាំ Hudson-Odoi បានយកឡានរបស់ខ្លួនទៅទទួលនារីម៉ូដែលរូបនេះពីកន្លែងផ្សេងក្រៅទីក្រុងឡុងដ៏ ហើយបន្ទាប់ពីបានជួបគ្នាជម្លោះបានកើតមានឡើងតែម្តង។

    Hudson-Odoi គឺជាកីឡាករបាល់ទាត់ដំបូងគេនៅក្របខណ្ឌ Premier League ដែលបានឆ្លងមេរោគ កូវីត-១៩ កាលពីខែមីនា ប៉ុន្តែបានជាសះស្បើយតាំងពីពេលនោះមក។ ក្នុងឆ្នាំ ២០១៨ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយករូបគេទៅរួមក្រុម ប៉ុន្តែទីបំផុតរូបគេបានបន្តកុងត្រាលេងអោយតោខៀវកាលពីឆ្នាំមុន៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts