• Wayne Rooney ប្រាប់ឈ្មោះកីឡាករសំខាន់ម្នាក់ នាំជោគជ័យអោយក្រុមបន្ទាប់ពី Cristiano Ronaldo
    ជីវិត&សង្គម | បាល់ទាត់ 2 weeks ago happybird

    Wayne Rooney បានបង្ហើបប្រាប់ឈ្មោះអតីតកីឡាករមិត្តរួមក្រុមម្នាក់ដែលជាបុគ្គលសំខាន់មួយរូបនៅពីក្រោយភាពជោគជ័យរបស់ក្លឹប ក្រោមការដឹកនាំក្នុងរជ្ជកាលលោក Sir Alex Ferguson ។

    អតីតប្រធានក្រុមបិសាចក្រហម បានពត៌នារំលឹកដល់មិត្តរួមក្រុមកីឡាករ Park Ji Sung ខ្សែបម្រើអន្តរជាតិកូរ៉េខាងត្បូងថាបានដើរតួនាទីយ៉ាងសំខាន់ និង តែងតែជួយបំពេញចំនុចខ្វះខាតកំលុងពេល Cristiano Ronaldo និង Carlos Tevez នៅមានវត្តមានលេង និង ក្រោយពីកំពូលស៊ូភើស្តាទាំងពីរចាកចេញពីក្លឹប។

    ចាប់តាំងពី Cristiano Ronaldo បានចាកចេញពីទឹកដីOld Trafford ទៅកាន់ក្រុមអធិរាជស Real Madrid នៅឆ្នាំ២០០៩ ក្នុងតម្លៃបំបែក ឯតទគ្គកម្មពិភពលោក ៨០ លានផោនកាលពីឆ្នាំ ២០០៩ ក្រោយជួយក្លឹបលើកពាន Premier League និង Champion League ព្រមទាំងឈ្នះពាន Ballon ដោយរកបាន៤២ គ្រាប់គ្រប់ក្របខណ្ឌប្រកួតខណៈ Carlos Tevez ផ្ទេរទៅ Manchester City ។

    អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Rooney បានដើរតួនាទីយ៉ាងសំខាន់និងត្រូវគ្រូបង្វឹកដាក់ អោយលេងក្នុងតួនាទីប្រយុទ្ធ កណ្តាលដែលគាត់ពេញចិត្តហើយបានស៊ុតបាល់បញ្ចូលទី ៣៤ គ្រាប់នៅក្នុងការប្រកួតទាំងអស់មុនពេលរងរបួសជើងកាលពីខែមីនា២០០៩៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts