• ខ្សែការពារកណ្តាល Victor Lindelof ប្រាប់ឈ្មោះមិត្តរួមក្រុម ដែលខ្លួនពេញចិត្តបំផុត
    ជីវិត&សង្គម 3 weeks ago happybird

    ខ្សែការពារកណ្តាល Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានប្រាប់ឈ្មោះ មិត្តរួមជាតិគឺខ្សែប្រយុទ្ធ Zlatan Ibrahimovic ជាកីឡាករឆ្នើម ដែលខ្លួន ធ្លាប់លេងរួមក្រុមសម្រាប់ការប្រកួតបាល់ទាត់ក្នុងក្រុមជម្រើសជាតិ និងបាល់ទាត់ក្នុងក្លឹបអាជីព នាពេលកន្លងមក បើទោះបីជាពួកគេទាំងពីរបានលេងរួមក្រុមច្រើនជាង៦ខែយ៉ាងណាក៏ដោយ ។

    Lindelof បានលេងរួមក្រុមត្រឹមតែ៣ខែប៉ុណ្ណោះជាមួយអតីតខ្សែ AC Milan ក្នុងក្រុមជម្រើសជាតិ កាលពីខែមីនាឆ្នាំ ២០១៦ គឺ ៣ ខែមុនពេលដែល Ibrahimovic បានចូលនិវត្តន៍ពីកាតព្វកិច្ចក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តការណ៏ Euro ២០១៦ ។ បន្តមកទៀត Lindelof បានលេងជួបជុំជាមួយខ្សែប្រយុទ្ធជើងចាស់ Ibrahimovic នៅទឹកដី Old Trafford បន្ទាប់ពីរូបគេផ្ទេរពី Benfica នៅរដូវក្តៅឆ្នាំ ២០១៧ និងជាការ ជួបជុំគ្នាឡើងវិញដ៏ខ្លីមួយទៀតមុនពេល Ibrahimovic ចាកចេញទៅ LA Galaxy នៅខែមីនា ២០១៨។

    Linkdelof បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹប Man.Utdថា៖ «ខ្ញុំបានលេងជាមួយកីឡាករល្អៗ មួយចំនួនលើលោកប៉ុន្តែប្រសិនអោយជ្រើសរើសការពិតនោះគឺជាគាត់( Zlatan) ។ ព្រោះខ្ញុំមានឱកាសលេងជាមួយគាត់នៅក្នុងក្រុមជម្រើសជាតិនិងនៅ Man. Utd ហើយគាត់ជាកីឡាករឆ្នើមបំផុត»

    អត្ថបទ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts