ខ្សែការពារកណ្តាល Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានប្រាប់ឈ្មោះ មិត្តរួមជាតិគឺខ្សែប្រយុទ្ធ Zlatan Ibrahimovic ជាកីឡាករឆ្នើម ដែលខ្លួន ធ្លាប់លេងរួមក្រុមសម្រាប់ការប្រកួតបាល់ទាត់ក្នុងក្រុមជម្រើសជាតិ និងបាល់ទាត់ក្នុងក្លឹបអាជីព នាពេលកន្លងមក បើទោះបីជាពួកគេទាំងពីរបានលេងរួមក្រុមច្រើនជាង៦ខែយ៉ាងណាក៏ដោយ ។
Lindelof បានលេងរួមក្រុមត្រឹមតែ៣ខែប៉ុណ្ណោះជាមួយអតីតខ្សែ AC Milan ក្នុងក្រុមជម្រើសជាតិ កាលពីខែមីនាឆ្នាំ ២០១៦ គឺ ៣ ខែមុនពេលដែល Ibrahimovic បានចូលនិវត្តន៍ពីកាតព្វកិច្ចក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តការណ៏ Euro ២០១៦ ។ បន្តមកទៀត Lindelof បានលេងជួបជុំជាមួយខ្សែប្រយុទ្ធជើងចាស់ Ibrahimovic នៅទឹកដី Old Trafford បន្ទាប់ពីរូបគេផ្ទេរពី Benfica នៅរដូវក្តៅឆ្នាំ ២០១៧ និងជាការ ជួបជុំគ្នាឡើងវិញដ៏ខ្លីមួយទៀតមុនពេល Ibrahimovic ចាកចេញទៅ LA Galaxy នៅខែមីនា ២០១៨។
Linkdelof បានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹប Man.Utdថា៖ «ខ្ញុំបានលេងជាមួយកីឡាករល្អៗ មួយចំនួនលើលោកប៉ុន្តែប្រសិនអោយជ្រើសរើសការពិតនោះគឺជាគាត់( Zlatan) ។ ព្រោះខ្ញុំមានឱកាសលេងជាមួយគាត់នៅក្នុងក្រុមជម្រើសជាតិនិងនៅ Man. Utd ហើយគាត់ជាកីឡាករឆ្នើមបំផុត»៕
អត្ថបទ៖ Polin
ប្រភព៖ goal
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ