• ស៊ុត Hat-Trick ៨ដង អោយ Arsenal តែ Henry ថាការប្រកួតមួយនេះ ខ្លួនមានអារម្មណ៏អៀនខ្មាស់បំផុត
    ជីវិត&សង្គម 2 weeks ago happybird

    Thierry Henry វីរបុរសក្រុមកាំភ្លើងធំ Arsenal បាននិយាយថាគាត់ធ្លាប់មានអារម្មណ៍ខ្មាស់អៀនដែលបានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់សម្រាប់ក្រុមកាំភ្លើងធំ Arsenal ក៏ព្រោះតែការពិត គាត់ទទួលស្គាល់ថាការប្រកួតនោះរូបគេ ធ្វើមិនបានល្អនោះទេ ។

    Henrhyអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិមាន់គកបារាំងរូបនេះគឺជាកីឡាករមានកំនត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ក្រុមកាំភ្លើងធំ បន្ទាប់ពីរកបាន ២២៨ គ្រាប់ក្រោយចំណាយពេល៨ឆ្នាំជួយក្លឹប ដែល មានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងមុនពេលផ្ទេរទៅកាន់ក្រុម Barcelona។

    អតីតខ្សែប្រយុទ្ធ Juventus បានឈ្នះស្បែកជើងមាសបួនដងក្នុងរយៈពេល ៥ រដូវកាលចន្លោះឆ្នាំ ២០០១ និង ២០០៥ និងបង្កើតកំនត់ត្រារកបានHat-trick(ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត ចំនួន៨ដង រយៈពេល៥ឆ្នាំ ។

    ប៉ុន្តែក្នុងចំណោមមានពេលមួយនោះគឺនៅពេលដែល Arsenal ប្រកួតជាមួយ Norwich ក្នុងរដូវកាល ២០០៤/២០០៥ នៅពេលដែលរូបគេ រកបាន ៣ គ្រាប់ក្នុងជ័យជម្នះ ៤-១ ទល់ នឹងក្រុម Norwich។ ទោះយ៉ាងណា Henry បង្ហើបប្រាប់ថាខ្លួនមិនអាចអបអរក្រោយស៊ុតបាល់បញ្ចូលទីទាំង៣គ្រាប់ នោះទេដោយសារតែមានអារម្មណ៏ថាមិនបានបង្ហាញទម្រង់លេងអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួតនោះ៕

    អត្ថបទដោយ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts