• Thierry Henry ប្រាប់មូលហេតុជ្រើសរើសអាវលេខ១៤ពេលផ្ទេរមកលេងអោយ Arsenal ជាលើកដំបូង
    បាល់ទាត់ក្នុងស្រុក 2 years ago 736 Views

    វីរបុរសក្រុម Arsenal Thierry Henry បានបង្ហើបឱ្យដឹងថាគាត់បានជ្រើសរើសយកតែអាវលេខ ១៤ ប៉ុណ្ណោះ ព្រោះជាលេខដែលខ្លួនបានពេញចិត្តនិងស្នើសុំជាលើកដំបូងនៅពេលផ្ទេរទៅដលើក្លឹបដែលមានមូលដ្ឋានៅភាគខាង ជើងទីក្រុងឡុងនៅឆ្នាំ១៩៩៩។

    កីឡាករអន្តរជាតិបារាំងHenry និងជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនបំផុតរបស់ក្រុមកាំភ្លើងធំរូបនេះបានក្លាយជាកីឡាករឆ្នើមពាក់អាវស្លាកលេខ ១៤ ក្នុងអំឡុងពេល ៨ ឆ្នាំជាមួយក្រុម។យ៉ាងណាមិញHenry បានពាក់អាចលេខ ១២ នៅពេលដែលខ្លួនបានវិលត្រលប់មកបង្ហាញខ្លួនអោយក្លឹបជាលើកទី២ក្នុងលក្ខណ្ឌខ្ចីជើងនារដូវកាល ២០១១-២០១២ ។

    Henry និយាយថាខ្លួនគួរទទួលបានអាវលេខ ១២ តែដោយសារតែខ្លួននឹករំលឹកដល់វីរបុរសហូឡង់លោក Marco van Basten ក្នុងព្រឹត្កការណ៏Euro ១៩៨៨ នៅពេលផ្ទេរពីJuventus មកដល់ Highbury ហើយគាប់ជួនកីឡាករChristopher Wreh បានពាក់វារួចហើយដូច្នេះខ្លួនក៏សម្រេចជ្រើសរើសអាវលេខ១៤ដែលជារបស់វីរបុរសក្រុមជម្រើសជាតិហូឡង់ធ្លាប់ពាក់គឺ Johan Cruyff ជំនួសវិញ។

    Link: metro

  • Loading...
  • Recent Posts