• Robin Van Persie ប្រាប់មូលហេតុសំខាន់ ដែលជ្រើសរើស Man.Utd ជំនួស Man.City
    ជីវិត&សង្គម 3 weeks ago happybird

    អតីតខ្សែប្រយុទ្ធ Arsenal លោក Robin van Persie បានបង្ហើបប្រាប់ថាកំពូលគ្រូបង្វឹកលោក Sir Alex Ferguson គឺជាចំនុចសំខាន់បំផុតដែលរូបលោកសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្រុមបិសាចក្រហម Man.Utd ជំនួសអោយការចាប់អារម្មណ៏ពីសំណាក់ក្លឹប Manchester City និង Juventus នាពេលនោះ។

    Van Persie កីឡាករអន្តរជាតិហូឡង់បានផ្ទេរពីក្លឹបគូប្រជែងគឺកាំភ្លើងធំ Arsenal ក្នុងកិច្ចព្រមព្រៀង ២២ លានផោនកាលពីឆ្នាំ ២០១២ និងបានជួយ Man.Utd ឈ្នះជើងឯក Premier League លើកទី១៣ ដោយរកបានរហូតដល់ទៅ ២៦ គ្រាប់សម្រាប់រដូវកាលដំបូងរបស់ខ្លួននៅទឹកដី Old Trafford បើទោះបីខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នៅសល់កិច្ចសន្យារយៈពេល ១២ខែ នៅទឹកដី Emirates។

    Van Persie បានចំណាយពេល១២ខែ ជាមួយ Man.Utd និងបន្ទាប់ពី Sir Alex Ferguson ចូលនិវត្តន៏រូបគេបានបន្តលេងអោយក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក David Moyes និងបានចាកចេញទៅក្លឹប Fenebache បន្ទាប់ពីលោក Luis Van Gaal បន្តចូលមកដឹកនាំ។

    Van Persie បានប្រាប់ Premier League Production ថា៖ «លោក Ferguson បានជម្រុញទឹកចិត្តខ្ញុំអោយ ជ្រើសរើស Manchester United ជាមួយបច្ចេកទេសដឹកនាំ និងប្រវត្តិ ដ៏ល្បីល្បាញរបស់ក្លឹបព្រមទាំងរឿងរ៉ាវ ដែលខ្ញុំបានដឹង។ ខ្ញុំពិតជាចង់ឈ្នះពានជាមួយកីឡាករឆ្នើមដូចជា៖ Gigg , Carrick , Scholel , Schole, Ferdinand ពួកគេសុទ្ធតែជាកីឡាករដែលមានមហិច្ឆតា និងធ្លាប់ជួយ ក្រុមទទួលបានជោគជ័យជាច្រើននាពេលកន្លងមក»

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts