អតីតខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Edwin Congo ត្រូវបានប៉ូលីសចាប់ខ្លួននិងធ្វើការសាកសួរនាំលើករណីទាក់ទងការរត់ពន្ធគ្រឿងញៀនកូកាអ៊ីន។ អតីតខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះស្ថិតក្នុងចំណោមមនុស្ស ១៨ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលីសជាតិអេស្ប៉ាញបានរឹបអូសយកកូកាអ៊ីនមួយតោន ដែលត្រូវបានដាក់ក្នុងក្រដាសកាតុងវេចខ្ចប់ផ្លែឈើ ដោយយោងការចុះផ្សារពីអាខោន Tweeter របស់កម្លាំងសន្តិសុខជាតិប្រចាំប្រទេសអេស្បាញ។
Congo បច្ចុប្បន្នមានវ័យ៤៣ឆ្នាំរូបនេះ ត្រូវបានប៉ូលីសនៅទីក្រុងម៉ាឌ្រីតរដ្ឋធានីអេស្បាញនាំខ្លួនយកមកធ្វើការសាកសួរ តែត្រូវបានសាមីខ្លួនបដិសេធរាល់ការចោតប្រកាន់ខាងលើនេះ។
គួររំលឹកថានៅឆ្នាំ១៩៩៩ Congo បានផ្ទេរពីក្លឹបនៅប្រទេសកូឡុំប៊ីក្នុងតម្លៃខ្លួន៥លានយូរ៉ូ និងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់កូឡុំប៊ីនៅពេលនោះ។ បន្ទាប់មករូបគេបានបង្ហាញខ្លួន១៧ប្រកួត អោយក្រុមជម្រើសជាតិកូឡុំប៊ី និងបានបង្ហាញខ្លួនក្នុងព្រឹត្តការណ៏ Copa America ក្នុងឆ្នាំ ១៩៩៩ និង ២០០៤ ផងដែរ៕
អត្ថបទដោយ៖ Polin
ប្រភព៖ goal
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស