• Ryan Giggs ពន្យល់ការពិតដែល Sir Alex Ferguson លក់ David Bacckham ទៅ Real Madrid
    ជីវិត&សង្គម 3 weeks ago happybird

    វីរបុរសក្រុមបិសាចក្រហមលោក Ryan Giggs បានប្រាប់ពីមូលហេតុ David Beckham ត្រូវបានក្លឹប Man.Utd លក់រូបគេទៅកាន់ក្រុមអធិរាជស Real Madrid គឺជា ជម្រើសតែមួយគត់បន្ទាប់ពី អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះមានទំនាស់ជាមួយអតីតគ្រូបង្វឹកលោក Sir Alex Ferguson ។

    Beckham អតីខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហមរូបនេះបានផ្លាស់ប្តូរអាជីពទៅ Santiago Bernabeu ក្នុងឆ្នាំ ២០០៣ ក្នុងតម្លៃ ២៥លានផោនក្រោយចំណាយពេល ១៥ ឆ្នាំ នៅកីឡដ្ឋាន Old Trafford ។ មូលហេតុដែលបណ្តាលអោយទំនាក់ទំនងរបស់ Beckham និងក្លឹប Man.Utd ឈានដល់ផ្លូវបំបែកគឺក្រោយបរាជ័យការប្រកួតពានរង្វាន់ FA Cup ជាមួយក្រុម Arsenal ខណៈនោះលោក Ferguson បានទាត់ស្បែកជើងកវែងរំលងលើភ្នែករបស់ Beckham នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

    អ្នកចាត់ការទូទៅក្រុមជម្រើសជាតិងវេលបានប្រាប់ Bein Sport យ៉ាងដូច្នេះ៖ «ខ្ញុំយល់ថាមូលហេតុដែលនាំអោយមានការប្រេះឆានោះ គឺដោយសារផលបាល់ទាត់នេះតែម្តង។ ទំនាក់ទំនងដ៏ជិតស្និទប្រែជាឃ្លាតឆ្ងាយ និងថមថយឥទ្ធិពល ហើយទីបំផុតរឿងរ៉ាវនៃការចែកផ្លូវគ្នារវាង Beckham និង Sir Alex បាន-កើតមានឡើង»

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts