• លោក ថោង ខុន កំណត់​ទីលាន​ប្រកួត​កីឡា​លើទឹក បី ទីតាំងត្រៀម​ ស៊ីហ្គេម​-២០២៣ ក្នុងនោះមានបឹងតាមោកដែរ
    កីឡាផ្សេងៗ 3 weeks ago happybird

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយផ្ដោតលើរបៀបវារៈសំខាន់ៗ៣ ពិសេសការកំណត់ទីលានប្រកួតកីឡា លើទឹកមួយចំនួន រួមមានកីឡាទូកកានូ-ទូករ៉ូវីង កីឡាម៉ូតូទឹក កីឡាទូកក្ដោង និងកីឡាទ្រីយ៉ាងត្លុង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

    ក្រោយជជែកគ្នា ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាជាតិខាងលើ កិច្ចប្រជុំបានកំណត់ទីលាន ៣ទីតាំង សម្រាប់ចុះទៅត្រួតពិនិត្យ និងសម្រេចនូវលក្ខណៈស្ដង់ដារ ដែលអាចរៀបចំការប្រកួតកីឡាលើទឹកបាន ទី១-ទីលានប្រណាំងទូក នៅបឹងតាមោក ស្ថិតនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ទី២-បឹងកង្កែប និងតំប់ឆ្នេរ នាខេត្តព្រះសីហនុ ដែលត្រូវពិនិត្យ សម្រាប់បម្រើឲ្យការប្រកួតកីឡាទូកក្ដោង និងកីឡាម៉ូតូទឹក និងទី៣-ក្រុងកែប ដែលត្រូវសម្រេចជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង។

    ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រី ថោង ខុន បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្ដ្រីជំនាញ CAMSOC និងមន្ដ្រីជំនាញសហព័ន្ធ ត្រូវសហការរៀបចំទីលានឲ្យមានលក្ខណៈស្ដង់ដារ ដោយមិនត្រឹមតែទីលានប្រកួតនោះទេ សូម្បីហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវ ក៏ត្រូវរៀបរយដែរ ព្រោះការប្រកួតកីឡាស៊ីហ្គេម នៅសល់រយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ។ សំខាន់ជាងនេះ គឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ដើម្បីធានាក្នុងការស្វែងរកមេដាយ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់ជាប្រវត្តិសាស្ដ្រនេះ។

    ចំពោះរបៀបវារៈទី២ បានជជែកពីរូបតំណាង (Mascot) និមិត្តសញ្ញា (LOGO) និងបាវចនា ឬពាក្យស្លោកតំណាងស៊ីហ្គេម និងរបៀបវារៈទី៣ និយាយពីគម្រោងចំណាយសម្រាប់ឆមាសទី២។ ចំពោះ Mascot និងពាក្យស្លោក តំណាងស៊ីហ្គេមនៅកម្ពុជា ត្រូវបានឯកភាពក្នុងជំនាញរួចហើយ នៅតែ LOGO ដែលត្រូវតែសម្រួលបន្ដិច។ បន្ទាប់ពីមានការសម្រេចជាគោលការណ៍ទាំង៣ ទើបគណៈកម្មការឆ្លងទៅថ្នាក់ដឹកនាំ CAMSOC ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្ថែមថា ចំពោះគម្រោងចំណាយឆមាសទី២ វិញ ត្រូវបានកាត់បន្ថយប្រមាណ ៧០% ពោលគឺនៅសល់ប្រមាណ ៣០% ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់ក្នុងឆមាសទី២ នាចុងឆ្នាំ២០២០ ដោយផ្ដោតលើការចំណាយរដ្ឋបាល ហើយមួយចំនួនធំ ត្រូវចំណាយលើគម្រោងត្រៀមបញ្ជូនអត្តពលិកប្រមាណ ១០០នាក់ទៅហ្វឹកហាត់រយៈពេលវែងនៅចិន នាចុងឆ្នាំ២០២០ ឬដើមឆ្នាំក្រោយ បន្ទាប់ពីភាគីចិនឯកភាព៕

  • Loading...
  • Recent Posts