• សៀង ចន្ធា រំឮក​អនុស្សាវរីយ៍​ មិន​អាច​ភ្លេច​បាន២ ក្រោយ​ចូល​បឹងកេត
    ជីវិត&សង្គម 3 weeks ago happybird

    (ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានរំឮកនូវអនុស្សាវរីយ៍មិនអាចភ្លេចបានចំនួន២ ក្រោយចូលរួមជាមួយក្លិបបឹងកេត ទី១-ការដណ្ដើមបានជ័យជម្នះ ១-០ លើក្លិបវិសាខា ក្នុងជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ និងទី២-ការរងរបួសជើងអំឡុងការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Edy Rahmayadi Cup មុនបើករដូវកាលនៅប្រទេសឥណ្ឌូនេស៊ី។

    កីឡាករមានប្រភពពីខេត្តកោះកុងបានបញ្ជាក់លើគេហទំព័រផ្លូវការរបស់ក្លិបបឹងកេតថា៖ «ខ្ញុំរំឮកដល់ពេលវេលានៃការលេងបាល់ទាត់ ដែលធ្វើឲ្យខ្ញុំចាំមិនអាចបំភ្លេចបាន គឺការប្រកួតនៃសប្តាហ៍ទី២ យើងបានយកជ័យជម្នះ និងមានអ្នកគាំទ្រច្រើនកុះករដែលក្លឹបមិនធ្លាប់មានពីមុនមក។ មួយទៀត អ្វីដែលខ្ញុំចាំមិនភ្លេចនោះ គឺការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ដែលខ្ញុំមានរបួសជើងយ៉ាងខ្លាំង ធ្វើឲ្យខ្ញុំខកខានការហ្វឹកហាត់ជាច្រើនសប្ដាហ៍»

    សូមបញ្ជាក់ថា អតីតយុវជនសាលាបាល់ទាត់ជាតិបាទី សៀង ចន្ធា ត្រូវបានផ្ទេរមកកាន់កីឡដ្ឋាន Cambodia Airways កាលពីដើមរដូវកាលឆ្នាំ២០២០ និងមានឱកាសបង្ហាញខ្លួន ៤ប្រកួតជាប់គ្នា ដោយរកបាន ២គ្រាប់ ក្នុងជ័យជម្នះ ៣-០ លើក្លិបនគរបាលជាតិ និងទាត់បាល់ឲ្យមិត្តរួមក្រុម (Assist) ទាត់បញ្ចូលទីបានសម្រេច ១គ្រាប់ ក្នុងជ័យជម្នះ ១-០ លើក្រុមភ្ញៀវវិសាខា៕

    អត្ថបទដោយ៖ Khmertalking

  • Loading...
  • Recent Posts