• គួរអោយសោកស្តាយ! ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Atlanta ទទួលមរណៈភាពក្នុងវ័យ ១៩ឆ្នាំ
    ជីវិត&សង្គម 3 weeks ago happybird

    ខ្សែបម្រើ Andrea Rinaldi របស់ក្រុម Atalanta នៅលីកកំពូល SerieA បានទទួលមរណភាព ៣ ថ្ងៃបន្ទាប់ពីមានបញ្ហាជំងឺប្រព័ន្ធប្រសាទខួរក្បាលនៅផ្ទះរបស់ខ្លួន។មានវ័យទើបតែ ១៩ ឆ្នាំយុវជនRinaldi កំពុងលេងក្នុងលក្ខណ្ឌ ខ្ចីជើងនៅក្លឹប Legnano( លីកទី៤) Serie D បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Varese ជាកន្លែងដែលរូបគេបានទទួលមរណភាព។

    ក្លឹប Legnano បានប្រកាសពត៌មានផ្លូវការណ៏នៅលើគេហទំព័ររបស់ក្លឹបដោយបានរៀបរាប់ថាៈ Rinaldi ជា យុវជនឆ្នើម ស្នងមរត៌កក្នុងអាជីពបាល់ទាត់។រីឯប្រធានក្លឹប Legnano លោក Giovanni Munafo បានបន្ថែមទៀតថា៖ នៅពេល Andrea ចូលមកហ្វឹកហាត់ដំបូងគាត់បានមកស្វាគមន៍ខ្ញុំ។ គឺជាការចងចាំដែលខ្ញុំនឹងដក់ជាប់ក្នុងបេះដូងខ្ញុំ។

    Rinaldi នឹងមានអាយុ ២០ ឆ្នាំនៅថ្ងៃទី ២៣ ខែមិថុនាបានធ្លាក់ខ្លួនឈឺខណៈពេលកំពុងហ្វឹកហាត់នៅផ្ទះរបស់ខ្លួនដោយសារតែបម្រាម មិនអាចចេញទៅហ្វឹកហាត់នៅក្លឹបបានព្រោះតែមេរោគកូវីត-១៩ ។យុវជនរូបនេះ បានឆ្លងកាត់ថ្នាលបណ្តុះបណ្តាលក្លឹប Atalanta បន្ទាប់ពីបានចូលរួមជាមួយក្លឹបក្នុងវ័យ ១៣ ឆ្នាំ។ Rinaldi ក៏ធ្លាប់ជួយក្លឹបវ័យក្រោម ១៧ ឆ្នាំអោយឈ្នះពាន Scudetto និង Supercoppa Italiana ផងដែរ៕

    អត្ថបទ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts