• សហព័ន្ធហែលទឹក កំពុងសម្រិតសម្រាំង រកអ្នកមានទេពកោសល្យ ប្រកួតតំណែងឲ្យជាតិ នៅស៊ីហ្គេម
    កីឡាក្នុងស្រុក | កីឡាអន្តរជាតិ 3 weeks ago happybird

    ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ស៊ុន ចាន់ថុល បានអះអាងកាលពីពេលថ្មីៗនេះថា សហព័ន្ធរបស់លោក បាននឹងកំពុងការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រិតសម្រាំងជ្រើសរើសសិស្សនិស្សិត និងយុវជន នៅតាមខេត្តមួយចំនួន ដើម្បីរកឲ្យឃើញអ្នកមានសមត្ថភាព និងទេពកោសល្យ សម្រាប់ប្រកួតតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

    ជាមួយផែនការជ្រើសរើសរកអ្នកមានសមត្ថភាព និងទេពកោសល្យនេះ សហព័ន្ធខ្មែរកីឡាហែលទឹក បាននឹងកំពុងប្រើអាងហែលទឹកនៅកោះធំ ខេត្តកណ្តាល និងអាងហែលទឹកនៅខេត្តកំពង់ចាម សម្រាប់ជាកន្លែងបណ្តុះបណ្តាល និងហ្វឹកហាត់ ហើយអាងហែលទឹកពហុកីឡដ្ឋានជាតិ ដែលទើបជួសជុលហើយ ព្រមទាំងហែលហែលទឹកនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអាងហែលទឹក ដែលកំពុងសាងសង់ នៅខេត្តបាត់ដំបង ក៏នឹងក្លាយកន្លែងបណ្តុះបណ្តាលផងដែរ។

    លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «យើងបានសហការជាមួយ NOCC និងក្រសួងអប់រំ ជ្រើសរើសអត្តពលិកថ្នាល ដោយយើងបានខិតខំជ្រើសរើសសិស្សនិស្សិតយុវជនរបស់យើងនៅកោះធំ ដោយឲ្យគាត់ហ្វឹកហាត់នៅទីនោះ ព្រមទាំងនៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តនៅជិតៗនោះ»

    «ចំណែកនៅភ្នំពេញ យើងមានការហ្វឹកហាត់នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ និងនៅអាងហែលទឹកពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងខិតខំទាក់ទាញឲ្យមានការចូលរួម អ៊ីចឹងខ្ញុំសូមអំពាវនាវដល់សិស្សនិស្សិត និងយុវជនរបស់យើង មកចូលរួម។ យើងបង្ហាត់អត់គិតថ្លៃទេ ដើម្បីឲ្យពួកគេក្លាយខ្លួនទៅជាអត្តពលិកជម្រើសជាតិ ដើម្បីខិតខំប្រឹងប្រែងហែលឲ្យឈ្នះ យកមេដាយជូនប្រទេសជាតិយើង»

    ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលធ្លាប់ជាអតីតកីឡាករហែលទឹកដ៏ជំនាញមួយរូប កាលពីអតីតកាលនោះ បានរំឭក និងបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា នៅជំនាន់ឆ្នាំ៦០ កីឡាហែលទឹកនេះ កម្ពុជាយើងល្បីណាស់ ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើន គឺនៅតំបន់អាស៊ាន យើងឈ្នះគេ ប៉ុន្តែដោយសាររបបប្រល័យជូនសាសន៍ បានបំផ្លិចបំផ្លាញចោលទាំងអស់ នូវអ្វីៗដែលយើងមាន អ៊ីចឹងឥឡូវនេះក្នុងសម័យតេជោសែន យើងកំពុងស្តារប្រទេសជាតិយើងឡើងវិញ គ្រប់បែបយ៉ាងទាំងអស់»

  • Loading...
  • Recent Posts