• Son Heung-Ming ត្រៀមវិលត្រលប់ទៅអង់គ្លេសវិញ ក្រោយបញ្ចប់ការតព្វកិច្ចយោធា ៣សប្តាហ៏
    ជីវិត&សង្គម 3 weeks ago happybird

    រូបភាពខ្សែប្រយុទ្ធឆ្នើម Son Heung-min របស់ក្រុម Tottenham Hotspur ត្រូវបានបង្ហោះលើអាខោន Facebook របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ជាមួយឯកសណ្ឋានបង្ហាញពីការហ្វឹកហាត់ ស្ទាត់ជំនាញជាមួយការប្រើប្រាស់អាវុធនៅក្នុងដៃ ប្រៀបបីដូចជារូបគេកំពុងតែបណ្តើរបាល់នៅជើងរបស់ខ្លួនដូច្នេះដែរ។

    Son បានបង្ហាញខ្លួនជាមួយឯកសណ្ឋានកងម៉ារីន(កងទ័ពជើងទឹក) ដែលបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីជាមួយសិក្ខាកាមចំនួន១៥៧នាក់ផ្សេងទៀត ព្រមជាមួយគ្នានោះ ក៏ទទួលបានពានរង្វាន់ឈ្មោះ Pilsung ក្នុងនាម សិក្ខាកាមឆ្នើមមួយរូបក្នុងចំនោមសិក្ខាកាមលេចធ្លោទាំង៥នាក់ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលនៅលើទឹកដីកោះជេជូ។

    កីឡាករវ័យ ២៧ ឆ្នាំរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានជ្រើសរើសពេលវេលាដែល ក្របខ័ណ្ឌ Premier League ត្រូវបានលើកពេលដោយសាមេរោគកូវីត-១៩ដើម្បីបញ្ចប់តួនាទី ហ្វឹកហាត់កាតព្វកិច្ចយោធាជាមួយមូលដ្ឋានទ័ពនៅមាតុភូមិរយៈពេល ៣ សប្តាហ៍ក្រោយចាប់ផ្តើមតាំងពីថ្ងៃទី ២០ ខែមេសា ២០២០មក។

    Son ខ្សែប្រយុទ្ធដែលមានជំនាញប្រើប្រាស់ជើងឆ្វេងនិងស្តាំបានយ៉ាងស្ទាត់ជំនាញរូបនេះ បាន រួចផុតពីកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំពេញតែម្តង បន្ទាប់ពីបានជួយជម្រើសជាតិឈ្នះមេដាយមាសសម្រាប់ ព្រឹត្តិការណ៍ Asian game ឆ្នាំ ២០១៨ ទោះបីជាយ៉ាងនេះក្តី ក៏រូបគេតម្រូវអោយបំពេញតួនាទីហ្វឹកហាត់រយៈពេលខ្លីជំនួសវិញផងដែរ៕

    អត្ថបទដោយ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts