• សាហាវ! ក្នុង​អំឡុង​ជួប​វិបត្តិ COVID-19 ប្រធានក្លិប Arsenal មើល​ឃើញ​ថា ហិរញ្ញវត្ថុ​ក្លិប​កើន​ឡើង​ជាង ៣០០​លាន​ផោន
    ជីវិត&សង្គម 3 weeks ago happybird

    (ឡុងដ៍)៖ លោក Stan Kroenke ដែលជាប្រធានក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានមើលឃើញថា ហិរញ្ញវត្ថុក្លិបមានការកើនឡើងរហូតដល់ ៣២៣លានផោនក្នុងឆ្នាំ២០២០ នេះ ក្នុងអំឡុងលីគត្រូវបានផ្អាកដោយសារតែជួបវិបត្តិ ជំងឺឆ្លងតាមផ្លូវដង្ហើម COVID-19 បើទោះបីជាធ្វើឲ្យប៉ះពាល់ហិរញ្ញវត្ថុទូទាំងសកលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី៧ ខែឧសភានេះ។

    មហាសេដ្ឋីអាមេរិកខាងលើបានមើលឃើញថា សម្រាប់ទឹកប្រាក់ផ្ទាល់ខ្លួនរបស់ក្លិបបានកើនឡើងជាង ៣០០លានផោននេះ ក្រោយពេលដែលក្រុមកីឡាករ និងគ្រូបង្វឹកព្រមព្រៀងកាត់បន្ថយប្រាក់ពលកម្មប្រមាណ ១២.៥ភាគរយក្នុងវិបត្តិសេដ្ឋកិច្ចក្លិបមានបញ្ហា ដោយសារមិនមានការប្រកួតលីគណាមួយចាប់តាំងពីពាក់កណ្តាលខែមីនាមក។

    បច្ចុប្បន្នក្នុងរដូវកាលនេះ Arsenal កំពុងឈរនៅលេខរៀងទី៩ បណ្តោះអាសន្នក្នុងតារាងពិន្ទុ Premier League ដែលមានលោក Mikel Arteta ជាអ្នកចាត់ការទូទៅក្រុម៕

    អត្ថបទ៖ Khmertalking

  • Loading...
  • Recent Posts