• Mike Tyson ត្រៀម​ឡើង​សង្វៀន​ជាថ្មី ដែលទទួលបានតម្លៃខ្លួន ១លានដុល្លារ ក្រោយ​ចប់ COVID-19
    ប្រដាល់ក្នុងស្រុក | ប្រដាល់អន្តរជាតិ 4 weeks ago happybird

    (មេលប៊ិន)៖ អតីតកីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Mike Tyson អាចនឹងវិលចូលទីលានជាថ្មីដែលទទួលបានតម្លៃខ្លួន ១លានដុល្លារ ក្រោយបញ្ហាជំងឺ COVID-19 ស្ងប់ស្ងាត់ទៅវិញ។

    បុរសវ័យ ៥៣ឆ្នាំ Tyson ត្រូវបានគេផ្គូផ្គងឲ្យប្រកួតទល់នឹងកីឡាករណូវេហ្សេឡង់ Sonny Bill Williams ក្នុងកម្មវិធីប្រកួតសប្បុរសធម៌ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអូស្រា្តលី។

    គូប្រជែង Williams ដែលជាអតីតកីឡាបាល់បោះដ៏ល្បី១រូបរបស់ប្រទេសណូវេហ្សេឡង់ និងធ្លាប់ប្រកួតប្រដាល់សកលជាលក្ខណៈអាជីពចំនួន ៧ដង និងឈ្នះទាំងអស់ និងបានក្លាយជាជើងឯកប្រចាំប្រទេស និងឈានដល់ឈ្នះខ្សែក្រវាត់ WBA ទម្ងន់ធ្ងន់ថែមទៀតផង។

    ចំណែកឯក Mike Tyson ដែលមានកម្ពស់ ១.៧៨ម៉ែត្រ មុនចូលនិវត្តន៍ពីអាជីពប្រដាល់កាលឆ្នាំ២០០៥ ដោយធ្លាប់ប្រកួតបាន ៥៨ដង ឈ្នះ៥០ដង ចាញ់ ៦ដង និងទុកជាមោឃៈ ២ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបានចំនួន ៤៤ដង៕

    អត្ថបទ៖ Khmertalking

  • Loading...
  • Recent Posts