• វ៉ាន់ វឿន ប្រាប់ចំណុចខ្សោយមួយ ដែលធ្វើឲ្យ រិន ដាវីត នៅមិនទាន់អាចក្លាយជាជើងខ្លាំង
    ប្រដាល់ក្នុងស្រុក 1 month ago happybird

    បើទោះបីជា បានប្រឈមមុខដាក់គ្នាត្រឹមរយៈ២៤វិនាទី ប៉ុន្តែម្ចាស់មេដាយសំរឹទ្ធនៅស៊ីហ្គេម វ៉ាន់ វឿន បានមើលឃើញយ៉ាងកាន់តែច្បាស់ ពីចំណុចខ្សោយមួយ ដែលមិនអាចទាន់ធ្វើឲ្យកីឡាករជើងថ្មី កំពុងសាងភាពល្បី រិន ដាវីត ក្លាយជាកីឡាករជើងខ្លាំងបាន ក្នុងពេលបច្ចុប្បន្ន។

    វ៉ាន់ វឿន ដែលទើបបានក្លាយជាម្ចាស់ប្រាក់លាន ក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោននោះ បានសរសើរពីបច្ចេកទេសប្រកួតរបស់ រិន ដាវីត ប៉ុន្តែបានប្រាប់ចំណុចខ្សោយមួយថា៖ «សមត្ថភាពរបស់ រិន ដាវីត នៅមានកម្រិត ប៉ុន្តែបច្ចេកទេសគាត់ល្អ គឺគាត់មានភាពវ៉ៃឆ្លាត ព្រមទាំងមានទិចនិក និងក្បាច់ល្អ»

    សិស្សគណក្លិបឃ្លាំងមួយកីឡា វ៉ាន់ វឿន បានបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា គាត់នៅស្ទើចិត្តបន្តិច ហើយការនិយាយបែបនេះ មិនមែនមានន័យថា គាត់មិនហ៊ានចូលវ៉ៃគូប្រកួតនោះទេ គ្រាន់តែគាត់អត់ទាន់ក្លាហាន និងអង់អាចហ៊ានចូលវ៉ៃដៃគូខ្លាំងៗនៅឡើយ អ៊ីចឹងបើគាត់មានភាពអង់អាចជាងនេះ គាត់នឹងល្អ»

    គួររំឭកថា សម្រាប់ការប្រកួត នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់លាន ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនថោន កាលពីថ្ងៃអាទិត្យ ដែលយកតាមច្បាប់ Mas Fight មានត្រឹម១ទឹក មាន៩នាទីពេញនោះ រិន ដាវីត ត្រូវបាន វ៉ាន់ វឿន វាយកែងចំពីលើក្បាលបណ្តាលឲ្យដួលសន្លប់ នៅត្រឹមរយៈពេល២៤វិនាទី ដោយរូបគេបានបែកក្បាល ដេរអស់៤ថ្នេ។

    រិន ដាវីត បានចាត់ទុកការចាញ់នោះ ជាការភ្លាត់ស្នៀត ប៉ុន្តែបានសរសើរពីភាពខ្លាំងរបស់ វ៉ាន់ វឿន ដោយបាននិយាយថា៖ «ខ្ញុំមិនទាន់បានខំប្រឹង១០០ភាគរយនៅឡើយទេ ព្រោះខ្ញុំភ្លាត់ស្នៀត ប៉ុន្តែ វ៉ាន់ វឿន ខ្លាំងណាស់! គាត់ឈ្នះខ្ញុំ គឺស័ក្តិសមហើយ ព្រោះខ្ញុំជាសិស្សប្អូនជំនាន់ក្រោយ អ៊ីចឹងបានប្រកួតជាមួយគាត់ ជាកិត្តិយសមួយ ដែលជួយឲ្យខ្ញុំទទួលបានបទពិសោធល្អបន្ថែមទៀត»

  • Loading...
  • Recent Posts