តារាឆ្នើម Son Heung-min និង មិនអាចចូលរួមហ្វឹកហាត់ទាន់ពេលជាមួយមិត្តរួមក្រុមពេញលេញជាលើកដំបូងនោះទេ ព្រោះតែច្បាប់ចេញថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសសម្រាប់ពលរដ្ឋដែលបំលាស់ទីចូលមកក្នុងប្រទេសកំលុងពេលមានការរីករាលដាលមេរោគកូវីត-១៩ ដែលតម្រូវអោយរូបគេត្រូវរស់នៅដាច់ដោយឡែកដាច់ពីគ្នារយៈពេល ១៤ថ្ងៃមានន័យថា Son និងមិនអាចចូលរួមហ្វឹកហាត់ រហូតដល់ចុងខែឧសភាឯណោះ។
បច្ចុប្បន្ន Son ត្រៀមបញ្ចប់ការបណ្តុះបណ្តាលកាតព្វកិច្ចជាយោធារយៈពេលខ្លីនៅប្រទេសកូរ៉េខាងត្បូង។ ខ្សែប្រយុទ្ធ វ័យ ២៧ ឆ្នាំរូបនេះបានរួចផុតពីការដែលតម្រូវអោយចំណាយពេលរហូតដល់ទៅ២ ឆ្នាំដូចជាយុវជនដទៃទឿតដូច្នេះដែរ តែទីបំផុត អតីតកីឡាករក្រុមLeverkusen ជួយអោយក្រុមជម្រើសជាតិរបស់ខ្លួន ឈ្នះមេដាយមាសព្រឹត្តិការណ៍អេស៊ានហ្គេមឆ្នាំ ២០១៨ ដូច្នេះSonត្រូវបានទទួលការកាត់បន្ថយមកនៅត្រឹមរយៈ ៣ សប្តាហ៍ជំនួសវិញ។
Son បានចូលរួមជាមួយកងពលតូចលេខ ៩ នៃកងម៉ារីនរហូតដល់ថ្ងៃទី ៨ ខែឧសភា ហើយបន្ទាប់ពីនោះគាត់នឹងវិលត្រលប់ទៅចក្រភពអង់គ្លេសដើម្បីចូលរួមហ្វឹកហាត់ត្រៀមប្រកួត។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ