• Banner Banner Banner Banner Banner Banner
  • Real Madrid សម្រេចចិត្តពីអនាគតរបស់អ្នកចាំទីខ្ចីជើង Alphonse Areola
    បាល់ទាត់ក្នុងស្រុក 1 year ago 148 Views

    ក្រុម Real Madrid បានបង្ហាញពីការសម្រេចចិត្តដោយមិនបន្តខ្ចីជើង រឺទិញផ្តាច់ជាអចិន្រ្តៃយ៏ អ្នកចាំទី Alphonse Areola ពីក្រុម Paris Saint-Germain នោះទេ នៅកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅបញ្ចប់រដូវកាលនេះ។កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានផ្ទេរមកកាន់ទឹកដីSantiago Bernabeu ក្នុងនាមអ្នកចាំទីដៃទី២របស់កីឡាករ Thibaut Courtois កាលពីរដូវក្តៅមុននិងបានបង្ហាញខ្លួនចំនួន ៨ដងគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្រុមយក្សអេស្បាញក្នុងយុទ្ធនាការប្រកួត ២០១៩-២០២០។

    កីឡាករអន្តរជាតិបារាំងរូបនេះបានបង្ហាញវត្តមានតែ ៣ លើកប៉ុណ្ណោះនៅ Ligue១ ហើយយោងប្រភពពី AS បានអះអាងថា រូបគេនឹងវិលត្រឡប់ទៅកាន់ PSG វិញនៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីក្លឹបមិនសម្រេចចិត្តខ្ចីជើង រឺ ផ្ទេរយកជាអចិន្រ្តៃយ៏នោះ។

    អនាគត Areola ជាមួយម្ចាស់ជើងឯក Ligue១ ក៏ស្ថិតក្នុងភាពស្រពេចស្រពិលផងដែរនៅពេល Keylor Navas បានផ្លាស់ទៅរួមក្រុមពួកគេក្នុងនាមអ្នកចាំទីដៃទី១ ។ទន្ទឹមនឹងនេះដែរអ្នកចាត់ការសញ្ជាតិបារាំងZidane ក៏បានធ្វើការសំរេចចិត្តរក្សាទុក Luka Jovic នៅរដូវក្តៅនេះទោះបីជាខ្សែប្រយុទ្ធរូបនេះពិបាកសម្របខ្លួន និងបង្ហាញទម្រង់លេងមិនដូចការរំពឹងទុក ក្រោយផ្លាស់មកចូលរួមពីក្លឹប Eintracht Frankfurt ក៏ដោយ។

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts