• តារាគុនចម្រុះបញ្ចេញទស្សនៈនៃការប្រែប្រួលបន្ទាប់ពីចប់ Covid-19
    one champions 5 months ago 44 Views

    តារាប្រចាំសង្វៀន ONE Championship បានព្យាយាមហ្វឹកហាត់នៅផ្ទះដើម្បីរក្សាលំនឹងនៃក្បាច់និង កម្លាំងឲ្យនៅដូចធម្មតាអំឡុងពេលមេរោគកំពុងរាតត្បាតដោយឥតព្រាងទុក។ ពិភពលោកទាំងមូលត្រូវជះឥទ្ធិពលអាក្រក់ដោយមេរោគដ៏កាចសាហាវនេះ និងបន្សល់ទុកមនុស្សស្លាប់ជាច្រើនម៉ឺននាក់។ យ៉ាងណាក្ដីតារាគុនចម្រុះជួរមុខជាច្រើនបានចែករំលែកទស្សនៈមួយចំនួនពេលត្រលប់មកវិញបន្ទាប់ពី Covid-19 ត្រូវសាបសូន្យ។

    Shinya Aoki

    «ខ្ញុំចាត់ទុកថាវាជាសង្គ្រាមដ៏យូរលង់។ ជាក់ស្ដែងមេរោគនេះបានបង្ខំឲ្យមនុស្សជួបគ្នាតាមរយៈវីដេអូខនហ្វឺហ្រ្វេន (video conferences) និងបណ្ដាញសង្គម។ មនុស្សបានចាប់ផ្ដើមទទួលស្គាល់ និង ស្វែងរកការរស់នៅប្រកបសុវត្ថិភាព។ មនុស្សជាច្រើនចាប់ផ្ដើមរស់នៅទៅតាមជីវភាពរបស់ខ្លួនដោយមិនគិតពីគំនិតអ្នកដទៃនាពេលនេះ»។

    Thanh Le

    «ខ្ញុំគិតថាវាមានផ្លូវពីរ។ ជីវិតនឹងត្រលប់មកធម្មតាវិញ ហើយអ្នករាល់គ្នានឹងត្រលប់មករស់នៅដូចដើមវិញ ឬ ពេលនេះត្រូវរៀនអំពីរឿងរ៉ាវថ្មីៗដើម្បីទប់ទល់នឹងភាពអន្តរាយរបស់ពិភពលោក។ ជាទូទៅ ខ្ញុំគិតថាវាបានអប់រំមនុស្សឲ្យកាន់តែមានអនាម័យ និង រស់នៅប្រកបដោយផាសុកភាព។ វាបានផ្លាស់ប្ដូរវិធីរស់នៅសម្រាប់សុខភាព និងនាំមនុស្សឲ្យកាន់តែមានការយកចិត្តទុកដាក់ដោយខ្លួនឯង»។

    Keanu Subba

    «វាជាការភ័យខ្លាចដែលអ្នកមិនដឹងថាថ្ងៃស្អែកកើតអីនោះទេ។ ប៉ុន្តែវាមានការផ្លាស់ប្ដូរច្រើនកាលពីខែកន្លងទៅដោយគេមិនអនុញ្ញាតឲ្យចេញក្រៅ។ ខ្ញុំមិនអាចឃើញម៉ាក់របស់ខ្ញុំ។ នេះជារឿងអន្ទះសាបំផុត។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង»។ «ខ្ញុំសឹងតែមិនដឹងថានឹងមានអ្វីកើតឡើងនោះឡើយ។ ខ្ញុំសង្ឃឹមថាយើងអាចចេញទៅក្រៅរៀងរាល់ថ្ងៃ។ នៅពេលជំងឺចាប់ផ្ដើមថយ នោះមនុស្សច្បាស់ជាយល់ដឹងអំពីការប្រយ័ត្នប្រយែងកាន់តែច្រើន»។

    Troy Worthen

    «ក្នុងលោកដ៏ល្អឥតខ្ចោះ ខ្ញុំគិតថានឹងធ្វើឲ្យកាន់តែមានការរស់នៅល្អប្រសើរ។ មនុស្សចូលចិត្តភាពសុំាអ្វីដែលខ្លួនមាន ហើយមានតម្រូវការច្រើន។ ក្នុងនោះដែរ មានមនុស្សជាច្រើនកាន់តែមានបទពិសោធន៍ក្នុងការរស់នៅ។ ការនៅរស់នៅសិង្ហបុរី គឺពិតជាល្អណាស់។ ហើយយើងអាចតវ៉ាអំពីរឿងរ៉ាវខ្លះ ។ ពេលខ្លះក៏យើងមិនសប្បាយចិត្តដាក់គ្នាដែរ។ ខ្ញុំជឿជាក់ថាពួកគេបើកភ្នែកទទួលស្គាល់រឿងល្អ និងគិតវិជ្ជមានទាំងសហគមន៍ និង ទូទាំងពិភពលោក»។

    Leandro Ataides

    «ខ្ញុំគិតថាមានការផ្លាស់ប្ដូរច្រើន ព្រោះមនុស្សជាច្រើនពេញចិត្តនឹងការរស់នៅជាមួយកូនៗតាមគេហដ្ឋាន។ ពីមុនពួកគេ គ្រាន់តែទៅធ្វើការ ពួកគេរវល់ និងពេលខ្លះអត់មានពេលជជែកជាមួយកូនៗ អត់ពេលជជែកលេងជាមួយប្រពន្ធ ឬ អត់ពេលហាត់កីឡាជាដើម។ ឥឡូវនេះមនុស្សមានការផ្ដោតអារម្មណ៍ច្រើន។ មនុស្សកាន់តែចិត្តល្អ កាន់តែផ្ដោតអារម្មណ៍ ព្រោះមានការផ្លាស់ប្ដូរគ្រប់វិនាទី។ គេអាចបាត់បង់មនុស្សជាទីស្រលាញ់ និងគេអាចអរគុណដល់ពេលវេលានេះនៅជុំគ្រួសារ។ មនុស្សជជែកគ្នាច្រើន សើចសប្បាយ មើលខ្សែភាពយន្ត ហើយមានរឿងជាច្រើនទៀតធ្វើរួមគ្នាក្នុងអំឡុងពេលនេះ»។

    Amir Khan

    «ខ្ញុំមានអារម្មណ៍ចាប់តាំងពីមេរោគនេះមិនទាន់កើតឡើង។ ខ្ញុំគិតថាវាមិនមែនជាបញ្ហាទេ។ វាជាមេរៀនដែលត្រូវរៀននិងពេញចិត្តអ្វីដែលយើងមាន។ មិនមែនតែខ្ញុំទេប៉ុន្តែអ្នករាល់គ្នាមានផ្នត់គំនិតផ្សេងគ្នា។ ខ្ញុំសឹងតែមិនជឿថាខ្ញុំបារម្ភអំពីរឿងរ៉ាវតូចតាចកាលពីពីរបីខែមុន តែពេលនេះមិនមានបញ្ហានោះឡើយ»។

    Mohammed Bin Mahmoud

    «ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបមានភាពខុសប្លែកគ្នាក្នុងការរស់នៅដោយសារ Covid-19។ ខ្ញុំមិនអាចនិយាយជំនួសគេបានទេ ប៉ុន្តែសម្រាប់ខ្ញុំ គឺជឿថា ខ្ញុំនឹងមានអនាម័យកាន់តែល្អ។ មនុស្សជាច្រើនអាចផ្លាស់ប្ដូរជាបណ្ដោះអាសន្ន ប៉ុន្តែយ៉ាងណាវាជាការចាប់ផ្ដើមមួយ»។

    Eko Roni Saputra

    «ខ្ញុំសង្ឃឹមថាមេរោគឆ្លងនេះ ចប់ឆាប់ៗ។ ហើយរំពឹងថាយើងរាល់គ្នាថែរក្សាសុខភាពកាន់តែល្អ។ សម្រាប់ខ្ញុំ គឺនៅតែរក្សាអនាម័យបានល្អព្រោះខ្ញុំជាកីឡាករស្រាប់។ ជាសំណាងមួយ ព្រោះយើងរស់នៅសម័យបច្ចេកវិទ្យា ហើយរឿងរ៉ាវជាច្រើនយើងធ្វើការងារពីចម្ងាយបាន (remote)។ ស្ថានភាពនេះបានបង្ហាត់យើងឲ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំបានទាក់ទងជាមួយគ្រួសារ និងសាច់ញាតិកាន់តែញឹកញាប់នៅប្រទេសផ្សេងៗគ្នា»។

    Aleksi Toivonen

    «ខ្ញុំមិនអាចប៉ាន់ស្មានរឿងនេះទេ។ ប៉ុន្តែ ខ្ញុំគិតថាជាប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជាតិ។ បើសិនមានករណីដូចគ្នានេះ គ្រប់ជាតិសាសន៍និងមនុស្សមានការត្រៀមលក្ខណៈតិចតួចប៉ុណ្ណោះ។ យ៉ាងណាក្ដីវាបានប៉ះពាល់ដល់បរិស្ថាន និងជះឥទ្ធិពលផ្សេងគ្នាទៅតាមប្រទេសនីមួយៗ។ ប៉ុន្តែគ្រប់ប្រទេសនិងមនុស្សជាតិបានរៀនសម្របសម្រួលអំពីស្ថានភាពនេះ។ ខ្ញុំមិនមែនវាយតម្លៃ ឬ ផ្ដល់យោបល់អ្វីទេ ប៉ុន្តែ ខ្ញុំផ្ដោតលើខ្លួនឯងប៉ុណ្ណោះ»។

    Radeem Rahman

    «អ្វីដែលខ្ញុំទទួលស្គាល់នោះគឺការខ្វល់ខ្វាយ។ យើងត្រូវស៊ើបអង្កេតអំពីរឿងរ៉ាវនៅជុំវិញ។ អ្វីដែលខ្ញុំបានឃើញ គឺមនុស្សចេះជួយគ្នា។ បន្ទាប់ពីមេរោគនេះកើតឡើង អ្វីដែលតាមដានតាមទូរទស្សន៍ ឬ ព័ត៌មាន គឺ ការថែរក្សាអនាម័យ។ ប៉ុន្តែមនុស្សមួយចំនួន គឺមានភាពខ្ជិលច្រអូសនៅឡើយ។ បែបណាក្ដី ពេលខ្ញុំដល់ផ្ទះខ្ញុំ តែងតែលាងដៃ និងបោកខោអាវ។ នៅពេលមនុស្សមិនយកចិត្តទុកដាក់ នោះវានឹងកើតឡើង ហើយបន្តរាលដាល។ ខ្ញុំគិតថាមនុស្សត្រូវចាប់ផ្ដើមយល់អំពីអនាម័យផ្ទាល់ខ្លួនព្រោះវាសំខាន់ណាស់។ ក្រោយមេរោគនេះសាបសូន្យ យើងត្រូវក្រឡេកមើលក្រោយ និងត្រូវថែរក្សាខ្លួន និងមនុស្សជុំវិញខ្លួន។ នេះជាមូលដ្ឋានគ្រឹះ ហើយអ្នកត្រូវលាងដៃជាប្រចាំទោះមេរោគផុតពូជក្ដី»។

    Rudy Agustian

    «នៅមានរឿងវិជ្ជមានជាច្រើនដែលយើងត្រូវរក្សា។ មនុស្សជាច្រើនបានយល់ដឹងអំពីការថែរក្សាអនាម័យ, ហាត់កីឡា និងហាត់ប្រាណ, ហាលថ្ងៃនាពេលព្រឹកព្រលឹម, លេបឬញុំាវីតាមីននិងអាហារសុខភាពដើម្បីការពារប្រព័ន្ធសុំានៃរាងកាយ។ យើងនៅតែរក្សាទម្លាប់នេះបន្ទាប់មេរោគឆ្លងត្រូវផុតរលត់ទៅ ព្រោះថាសុខភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សជាតិ»។
    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts