• ស្ថាប័ន ONE ចូលរួមទប់ទល់និងបញ្ចប់ការរើសអើងអំឡុងពេលឆ្លង Covid-19
    one champions 7 months ago 80 Views

    Covid-19 កំពុងតែរាតត្បាតជុំវិញពិភពលោក និង មានការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះក្នុងនោះក៏មានមនុស្សល្អ និង មនុស្សអាក្រក់មួយចំនួន។ ដើម្បីរួមគ្នាប្រឆាំងមេរោគនេះ មនុស្សជាច្រើនបានពួតដៃគ្នា ដូចជាបរិច្ចាគ ថវិកា សម្ភារសម្រាប់ទប់ស្កាត់រួមមានម៉ាស់ សម្លៀកបំពាក់ពេទ្យ និងសម្ភារផ្សេងៗទៀតជាដើម។ ក្នុងនោះ ក៏មានគេផ្ដល់ជាចំណីអាហារ ទឹក និង កន្លែងព្យាបាលជំងឺ ឬ ផ្ទុកអ្នកជំងឺឆ្លងជាដើម។
    ជាមួយគ្នានោះ ក៏មានមនុស្សមួយចំនួនបានបង្ហាញភាពរើសអើងក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេសរើសអើងលើជនជាតិកូនកាត់អាស៊ី-អាមេរិក។ ពួកគេទទួលរងការវាយប្រហារនៃការរើសអើងជាតិសាសន៍។

    តារាប្រចាំសង្វៀន ONE Championship ដែលជាកូនកាត់ពីរសាសន៍បានបង្ហាញស្មារតីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃមេរោគ COVID-19 ដោយដាក់ឈ្មោះថា «WeAreONE Against Racism» ឬ បកជាភាសាខ្មែរថា «យើងរួមគ្នាតែមួយដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍»។ ដោយហេតុនេះទើបតារាគុនចម្រុះម្ចាស់ខ្សែក្រវាត់ World Champions មួយចំនួនមកពីស្ថាប័ន ONE Championship បានបង្ហោះវីដេអូដើម្បីលើកទឹកចិត្តដល់មនុស្សជុំវិញពិភពលោកឲ្យវេញជាធ្លុងមួយប្រឆាំងនឹង Covid-19។

    តារាល្បីកូនកាត់កាមេរ៉ូន-ហុងកុង Alain “The Panther” Ngalani, កូនកាត់វៀតណាម-អូស្ត្រាលី Martin “The Situ-Asian” Nguyen, កូនកាត់សូរីណាម-ហូឡង់ Regian “The Immortal” Eersel, កូនកាត់ឥណ្ឌា-កាណាដា Gurdarshan “Saint Lion” Mangat, កូនកាត់អាមេនី-អ៊ីតាលី Giorgio Petrosyan, កូនកាត់ជប៉ុន-អាមេរិក Janet Todd, កូនកាត់សិង្ហបុរី-អាមេរិក Christian Lee, និង កូនកាត់វៀតណាម-អាមេរិក Bi Nguyen សុទ្ធតែបង្ហាញក្នុងវីដេអូកុំឲ្យមានការរើសអើង កុំឲ្យមានការស្អប់ និង បញ្ចប់នៃការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។

    ប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗសុទ្ធតែត្រូវបានហាមប្រាមចេញក្រៅផ្ទះ ឬ ស្នាក់នៅផ្ទះដើម្បីបង្ការកុំឲ្យឆ្លងមេរោគរាតត្បាតនេះ ពោលជីវិតនៅលើផែនដីត្រូវចូលដៃគ្នាតែមួយ។ ការទប់ស្កាត់មេរោគរាតត្បាតនេះ គឺមិនត្រូវប្រកាន់ពូជសាសន៍ឡើយ។

    នៅក្នុងវីដេអូខាងលើជាសារមួយបង្ហាញជូនប្រជាជនកុំឲ្យមានការរើសអើងជាតិសាសន៍ កុំឲ្យមានការស្អប់ខ្ពើមគ្នា និងបញ្ឈប់រាល់ទង្វើរើសអើងជាតិសាសន៍ ឬ ពណ៌សម្បុរ។ នាពេលនេះ គឺជាការលំបាកបំផុតទាំងសកលលោក។

    តារាល្បីៗរបស់ ONE Championship បានបញ្ជាក់នៅក្នុងវីដេអូដោយពាក្យ “No country has a face. No virus has a race. End the hate. End racism,” ឬ ប្រែជាភាសាខ្មែរថា «គ្មានប្រទេសណាដែលអត់ប្រឈមនឹងបញ្ហានេះ។ ត្រូវតែប្រជែងគ្នាដើម្បីសម្លាប់មេរោគ។ បញ្ចប់ភាពស្អប់ខ្ពើម។ បញ្ចប់ភាពរើសអើងជាតិសាសន៍»។ សារនេះដើម្បីរំលឹកដល់ប្រជាជនទូទាំងពិភពលោកថា ទោះមកពីណា ប្រទេសណា គឺត្រូវធ្វើដំណើររួមគ្នាដើម្បីដេញមេរោគ Covid-19 ឲ្យបាត់ស្រមោល។

    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts