• Banner Banner Banner Banner Banner Banner
  • Didier Drogba ផ្តល់មន្ទីរពេទ្យនៅប្រទេសកំណើតជាកន្លែងព្យាបាលអ្នកមានមេរោគ Covid-១៩
    ជីវិត&សង្គម 2 years ago 287 Views

    វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Didier Drogba បានសម្រេចផ្តល់ជូនមន្ទីរពេទ្យដែលរូបលោកបានឧបត្ថម្ភនិងផ្តួចផ្តើមសាងសង់ នៅប្រទេសកំណើតកូតឌីវ័រដើម្បីប្រើប្រាស់ជាមជ្ឈមណ្ឌលព្យាបាលជំងឺ Covid-១៩ ខណៈប្រទេសនៅទ្វីបអាមេរិកខាងលិចមួយនេះបានត្រៀមលក្ខណៈទ្រង់ទ្រាយធំដើម្បីទប់ស្កាត់ការឆ្លង និង រីករាលដាលជំងឺរលាកផ្លូវដង្ហើមដែលមានប្រភពចេញពីប្រទេសចិន។
    មន្ទីរពេទ្យដែលមានមូលដ្ឋាននៅទីក្រុង Abidjan បានបើកដំណើរការនៅឆ្នាំ ២០១៦ ហើយត្រូវបានដាក់ឈ្មោះអតីតកីឡាករបាល់ទាត់កូតឌីវ័រ Laurent Pokou ដែលបានទទួលមរណភាពក្នុងឆ្នាំតែមួយនាពេលសម្ពោធជាផ្លូវការណ៏នោះ។មន្ទីរពេទ្យនេះបានដើរតួនាទីជាស្ថាប័នសុខាភិបាលដែល ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសម្ភារៈវេជ្ជសាស្រ្ត សេវាថែទាំសុខភាពនិងការអប់រំដល់ប្រជាជននៅទូទាំងទ្វីបអាហ្វ្រិក។

    បន្ទាប់ពីការផ្ទុះឡើងនៃជំងឺCovid-១៩ បច្ចុប្បន្ន ទ្វីបអាហ្វ្រិកនៅតែអាចគ្រប់គ្រងស្ថានភាពបាន និងមានករណីអ្នកឆ្លងមួយចំនួនទាបក្តី ប៉ុន្តែទោះយ៉ាងណាក្តីសកម្មភាពនេះគឺធ្វើឡើងដើម្បីទប់ស្កាត់ ការភ័យខ្លាចរបស់ប្រជាជននឹងការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា បន្ទាប់ពីករណីឆ្លង ដំបូងគេត្រូវបានរកឃើញ កាលពីថ្ងៃទី ១១ ខែមីនាហើយចាប់តាំងពីមានមនុស្ស ៥៧៤ នាក់ត្រូវត្រូវបានធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះហើយ ៥ នាក់បានស្លាប់។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Dailymail

  • Loading...
  • Recent Posts