• Banner Banner Banner Banner Banner Banner
  • ក្របខណ្ឌ SerieA គ្រោងធ្វើតេស្ត៏កីឡាកររក Covid-១៩ ដើម្បីត្រៀមបន្តការប្រកួតនៅខែឧសភា
    បាល់ទាត់ក្នុងស្រុក 2 years ago 319 Views

    សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីសង្ឃឹមថានឹងអនុវត្តការធ្វើតេស្ត៏រកមេរោគកូវីត-១៩សម្រាប់ កីឡាករទាំងអស់នៅក្របខណ្ឌ Serie A នៅខែឧសភាមុនពេលចាប់ផ្តើមការប្រកួតលីកកំពូលឡើងវិញបន្ទាប់ពីត្រូវបានពន្យាពេលក្រោយពីប្រទេសអ៊ីតាលីជាប្រទេសដំបូងគេដែលបានផ្ទុះការរីករាលដាលខ្លាំងបំផុតនៅតំបន់អឺរ៉ុប។

    ក្របខ័ណ្ឌ Serie A គឺជាលីគធំមួយក្នុងចំណោមលីកធំ ៗ ដែលត្រូវបានពន្យារចាប់តាំងពីថ្ងៃទី៩ ខែមីនានៅពេលដែលវីរុសរលាកផ្លូវដង្ហើមបានរីករាលដាលពាសពេញប្រទេសអ៊ីតាលី។នៅមិនទាន់មានកាលបរិច្ឆេទកំណត់ នឹងត្រូវចាប់ផ្តើមធ្វើការប្រកួតឡើងវិញនៅពេលណាអោយប្រាកដនោះទេ ទោះបីជាមានគម្រោងអាចនិងលើកឡើងនៅខែឧសភា ខណៈការប្រកួតនៅសល់ចំនួន ១២ លើកទៀតនិងបញ្ចប់រដូវកាលស្របពេលក្រុមការពារតំណែងជើងឯក Juventus កំពុងប្រទាញប្រទង់គ្នាជាមួយ និងក្រុម Lazio នៅរដូវកាល២០១៩-២០២០នេះ។

    ប្រធានសហព័ន្ធលោក Gabriele Gravina បានមានប្រសាសន៍ថា :ឆាប់ៗនេះនឹងមានការប្រជុំមួយ។ យើងនឹងបង្កើតនីតិវិធីដែលយើងនឹងធ្វើការប្រាស្រ័យទាក់ទងគ្នា។ខ្ញុំសង្ឃឹមថាយើងនឹងចាប់ផ្តើមនៅដើមខែឧសភាជាមួយនឹងការធ្វើតេស្តដើម្បីធានាថាកីឡាករមានភាពអវិជ្ជមានហើយការហ្វឹកហាត់និងអាច ធ្វើទៅបាន។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Dailymail

  • Loading...
  • Recent Posts