• Barcelona សម្លឹងឃើញឪកាសចុះហត្ថលេខា Ndombele ពី Tottenham ព្រោះចំនុចខ្សោយមួយ
    បាល់ទាត់ក្នុងស្រុក 1 year ago 139 Views

    កំសោយទំនាក់ទំនងរវាងគ្រូបង្វឹក Jose Mourinho និងខ្សែបម្រើសញ្ជាតិបារាំង Tanguy Ndombele គឺជាឪកាសដែលអាចបើកទ្វារផ្លូវសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona ត្រៀមផ្ទេរយករូបគេទៅរួមក្រុមនៅរដូវក្តៅនេះ។រដូវកាលដំបូងរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះជាមួយក្រុមមាន់ខ្នាយមាស Tottenham ជាមួយបញ្ហារបួសគឺជាឧបសគ្គដែលធ្វើអោយអនាគតរបស់Ndombele កាន់តែជួបភាពមិនច្បាស់លាស់នៅរដូវកាលថ្មីការការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់។

    ក្រុមម្ចាស់ជើងឯកLa Liga ធ្លាប់បានតាមដានពីសកម្មភាពរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះ Ndombele តាំងតែពីរូបគេស្ថិតនៅលេងអោយក្រុមLyon នៅលីកកំពូលបារាំង Ligue១ ពោលគឺមុនពេលគាត់ចូលរួមជាមួយ ក្រុម Spursនៅឆ្នាំ២០១៩មកម្លេះ ។

    ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយកាលពីថ្ងៃអាទិត្យថាៈ Ndombeleមិនសប្បាយចិត្តក្នុងការប្រកបអាជីពនៅកីឡាដ្ឋានLondon Stadium ព្រោះតែទំនាក់ទំនងជាមួយគ្រូបង្វឹក និងសម្លឹងរកឪកាសចាកចេញបើទោះបីជារូបគេនៅមានកិច្ចសន្យាច្រើនឆ្នាំជាមួយក្រុមខណៈដែលក្លឹបគូប្រជែងមួយចំនួននៅPremier League ក៏ចាប់អារម្មណ៏ពីសមត្ថភាពរបស់ កីឡាកររូបនេះដែរ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Sport

  • Loading...
  • Recent Posts