• Siyar Bahadurzada មានគោលដៅធំសម្រាប់ក្លិប Evolve
    one champions 2 months ago V-Dr

    អតីតម្ចាស់ខ្សែក្រវាត់ Shooto Middleweight World Champion លោក Siyar Bahadurzada ឬ រហស្សនាមថា “The Great” បានចាប់ផ្ដើមសករាជថ្មីក្នុងអាជីពដោយក្លិបជាគ្រូបង្វឹកនៅក្រុម Evolve Fight Team (ក្លិប Evolve MMA) កាលខែ មករាកន្លងទៅ។ ក្លិបដ៏ធំនៅសិង្ហបុរីមួយនេះបង្កើតបានកីឡាករកីឡាការិនីលំដាប់ពិភពលោកជាច្រើនជាពិសេសការចូលប្រកួតនៅសង្វៀន ONE Championship។

    ដូច្នេះការមកដល់របស់ជើងចាស់មានដើមកំណើតនៅអាហ្វហ្គានីស្ថាននឹងជួយសម្រួចសមត្ថភាពដល់ក្រុមអត្តពលិកបន្ថែមទៀតមិនខាន។ ក្លិបនេះមានតារាកំពូលៗដូចជា ម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan, Amir Khan, Troy “Pretty Boy” Worthen, និង Ritu “The Indian Tigress” Phogat ជាដើមដែលនឹងទទួលបានបទពិសោធន៍ថ្មីពី Bahadurzada និង គ្រូបង្វឹកលំដាប់ពិភពលោកជាច្រើនទៀតដើម្បីទទួលបានជោគជ័យថ្មីលើឆាកអន្តរជាតិ។ ខាងក្រោមនេះជាបទសម្ភាសន៍របស់ “The Great” ពេលមកដល់ Evolve ថាតើរូបលោកគ្រោងធ្វើអ្វីខ្លះពេលទទួលមុខតំណែងថ្មី និងសម្របខ្លួនបែបណា?

    ONE Championship: លោកបានសម្រាកពីការប្រកួតនិងអភិវឌ្ឍខ្លួនជាគ្រូបង្វឹក។ នេះជាគោលដីថ្មីមួយ។ តើអ្វីនៅពីក្រោយការសម្រេចចិត្តនេះ?
    Siyar Bahadurzada: ខ្ញុំមកទីនេះដើម្បីធ្វើជាអ្នកហាត់ការផ្នែកគ្រូបង្វឹករយៈពេល១ខែ ហើយខ្ញុំក៏ជក់ចិត្តនឹងដំណើរការបង្ហាត់នៅទីនេះ។ ខ្ញុំចង់បានការប្រកួតប្រជែងថ្មី។ ក្នុង១៥ឆ្នាំចុងក្រោយខ្ញុំឈានដល់កម្រិតកំពូលនៃការប្រកួត ខ្ញុំបានលើកទឹកចិត្តដល់មនុស្សជាច្រើន និងជួយឲ្យពួកគេចាកឆ្ងាយពីគ្រឿងញៀន និង បទឧក្រិដ្ឋនៅអាហ្វហ្គានីស្ថាន ហើយក៏លើកទឹកចិត្តឲ្យពួកគេហាត់ក្បាច់គុនដែរ។ ការពិតណាស់ ខ្ញុំជោគជ័យ និងបង្កើតបានវប្បធម៌មួយនៃក្បាច់គុនចម្រុះនៅអាហ្វហ្គានីស្ថាន។ ឥឡូវនេះ មានកីឡាកររាប់ពាន់នាក់រស់នៅឃ្លាតឆ្ងាយពីកីឡា។ បែបណាក្ដី វាពិតជាន័យធំធេងណាស់សម្រាប់ខ្ញុំ។ ពេលខ្ញុំមកក្លិប Evolve ខ្ញុំចាប់ផ្ដើមបង្ហាត់ ហើយខ្ញុំពេញចិត្តដែលជួយឲ្យកូនសិស្សកាន់តែល្អប្រសើរឡើងដើម្បីសម្រេចសុបិនរបស់គេ និង លើកទឹកចិត្តពួកគេតំណាងឲ្យជាតិនីមួយៗ។

    ONE: លោកមានអារម្មណ៍ថារឿងរ៉ាវជីវិតបែបនេះអាចធ្វើឲ្យកីឡាករលំដាប់អន្តរជាតិនៅ Evolve កាន់តែល្អមែនទេ?
    SB: ពួកគេធ្វើការងារខ្លាំងណាស់មកហើយពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេហាត់ទាំងយប់ ទាំងថ្ងៃ នៅឆ្ងាយពីគ្រួសារ ឆ្ងាយពីប្រទេសកំណើត និងជម្នះរាល់ឧបសគ្គ។ ទាំងនេះជាអ្វីដែលខ្ញុំបានធ្វើ។ ពួកគេមានការលើកទឹកចិត្តដើម្បីសម្រេចក្ដីបំណង។ វាពិតជាល្អក្រៃលែង និងបន្តដំណើរទៅមុខទៀត។ ជាមួយគ្នានេះខ្ញុំត្រូវនៅឲ្យកៀកកីឡាគុនចម្រុះដែលខ្ញុំស្រលាញ់។ ខ្ញុំបានឃើញកីឡាកររីកចម្រើនទីនេះ គឺ ជាការពេញចិត្តផ្សេងៗគ្នា និងបន្តឃើញពួកគេកាន់តែប្រសើរទៀតនៅថ្ងៃមុខ។

    ONE: ដោយភាពតស៊ូនិងជោគជ័យក្នុងអាជីព តើកីឡាករស្ថិតនៅក្រោមការហ្វឹកហាត់របស់លោកមានអារម្មណ៍បែបណា?
    SB: ខ្ញុំហាត់នៅក្លិបជាច្រើន និងហាត់ជាមួយគ្រូច្រើន ដែលល្អៗ។ ដូច្នេះពីរទសវត្សមកនេះខ្ញុំបង្កើតបានចំណេះដឹងច្រើនខាងគុនចម្រុះ ខ្ញុំដឹងអំពីរបៀបធ្វើឲ្យកីឡាករកាន់តែរីកចម្រើននិងយល់ខ្លាំងអំពីការប្រកួត។ ការប្រកួតមិនត្រឹមតែប្រើកាយសម្បទាប៉ុណ្ណោះទេ ថែមទាំងប្រើប្រាជ្ញាស្មារតីទៀតផង។ ដូច្នេះខ្ញុំមិនបង្ហាត់តែផ្នែករាងកាយនោះឡើយ។ ខ្ញុំចង់ឲ្យពួកគេមានសមត្ថភាពនិងគិតវិជ្ជមាន ព្រោះថាពេលឡើងប្រកួតយើងត្រូវប្រើភាពវ័យឆ្លាតដែរ។ ខ្ញុំព្យាយាមឲ្យពួកគេយល់អំពីការបង្ហាត់របស់ខ្ញុំ។ ភាពច្បាស់លាស់ក្នុងការហាត់ធ្វើឲ្យការប្រកួតបានលទ្ធផលល្អ។ ខ្ញុំនឹងខំបង្ហាត់រឿងរ៉ាវថ្មីៗដែលពួកគេមិនបានធ្វើពីមុនមក។

    ONE: លោកបង្ហាត់កីឡាករកំពូលៗជាច្រើននៅក្លិប ហេតុអ្វីបានគិតថាវាជាការប្រជែងថ្មីនៅ Evolve?
    SB: ត្រឹមត្រូវ ! មានរឿងពីរស្ថិតក្នុងក្បាច់ប្រយុទ្ធ គឺ មួយថៃ& kickboxing និងមានក្បាច់ប្រយុទ្ធជាច្រើនទៀតក្នុងក្បាច់គុនចម្រុះ។ ការបម្លែងក្បាច់ប្រយុទ្ធទាំងនេះទៅជាការប្រកួតគុនចម្រុះដ៏ល្អគឺជារឿងដ៏អស្ចារ្យ។ ឥឡូវនេះនៅ Evolve ខ្ញុំមានកីឡាករមួយថៃកម្រិតកំពូលជាច្រើន។ ខ្ញុំទទួលបានការលើកទឹកចិត្តសម្បូរបែប និងការងារនៅ Evolve។ ប៉ុន្តែពីរទសវត្សមកនេះខ្ញុំបានហ្វឹកហាត់នៅក្រុង Amsterdam និងក្លិបនានា ខ្ញុំក៏បានយល់អំពីក្បាច់ប្រយុទ្ធច្រើនដែរ។ ខ្ញុំដឹងថាក្បាច់ណាអាចដាក់ចូលក្នុងគុនចម្រុះ និង ក្បាច់ណាអត់ដាក់ចូលបាន។ ដូច្នេះខ្ញុំកំពុងគិតអំពីរឿងនេះ។

    ONE: ពីមុនមកមានទំនាក់ទំនងជាមួយ Evolve ដោយរបៀបណា?
    SB: ខ្ញុំដឹងថា Evolve គឺជាក្រុមនិងក្លិបដ៏ល្អមួយ។ កីឡាករនៅក្លិបនេះមានជើងឯកកម្រិត World Champions ជាច្រើននិងប្រភេទទម្ងន់ផ្សេងគ្នា។ ក្លិបមានបង្ហាត់មួយថៃ ជឺជិតស៊ូ និង ប្រដាល់សកលជាដើម ហើយខ្ញុំត្រូវបានលើកទឹកចិត្តដោយប្រយោល។ ពេលខ្ញុំឃើញពួកគេស្វែងរកគ្រូបង្វឹក ខ្ញុំក៏បានសរសេរអ៊ីម៉ែលផ្ញើទៅ។ វាជារឿងសាមញ្ញព្រោះដើម្បីឲ្យគេបានដឹងនូវអ្វីដែលខ្ញុំធ្លាប់ធ្វើ។ ក្រោយមកពួកគេទាក់ទងខ្ញុំ និង សួរខ្ញុំឲ្យមកបង្វឹករយៈពេល១ ខែបានទេ? ខ្ញុំឆ្លើយថា ខ្ញុំពេញចិត្ត និង មកធ្វើតេស្តមួយខែ។ ពេលឃើញកីឡាករជំនាញចំបាប់ ជំនាញប្រយុទ្ធ និង ជំនាញចាប់ នោះ គឺជាការប្រជែងស្មីសម្រាប់ខ្ញុំ។ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ និង ចូលចិត្តការប្រកួតប្រជែងថ្មី។

    ONE: មានគ្រូបង្វឹកកម្រិតខ្ពស់ច្រើន តើអ្វីដែលលោកចូលចិត្តនៅទីនេះក្នុងនាមជាគ្រូបង្វឹក?
    SB: រឿងអស្ចារ្យអំពីក្លិប Evolve គឺមានវិន័យល្អ។ យើងមានកីឡាករកីឡាការិនីកំពូលៗ និង គ្រូបង្វឹកល្អៗគ្រប់ផ្នែកទាំងជឺជិតស៊ូ គ្រូប្រដាល់ និង មួយថៃជាដើម។ ការងារគ្រូបង្វឹករបស់ខ្ញុំ គឺ ធ្វើការងារជាមួយគ្រូដទៃ និង លៃលកធ្វើឲ្យកូនសិស្សម្នាក់ៗមានជំនាញអស្ចារ្យ។ ខ្ញុំបង្ហាត់ផងនិងវិភាគផងដល់កូនសិស្សម្នាក់។ ខ្ញុំធ្វើការជាមួយគ្រប់ផ្នែកដូចជា ជឺជិតស៊ូ ចំបាប់ និង ប្រដាល់ជាដើម។ ខ្ញុំមានតួនាទីអភិវឌ្ឍកីឡាករឲ្យល្អប្រសើរឡើងទាំងហ្វឹកហាត់និងប្រកួត។

    ONE: តើនរណាទៅដែលលើកទឹកចិត្តលោកឲ្យក្លាយជាគ្រូបង្វឹក?
    SB: ម្នាក់ដែលលើកទឹកចិត្តខ្ញុំគឺ Greg Jackson។ ខ្ញុំចូលការបង្ហាត់របស់គាត់ និងពេលឡើងប្រកួត។ គាត់ផ្លាស់ប្ដូរអាជីពរបស់ខ្ញុំ ជីវិតខ្ញុំ និងការប្រកួតរបស់ខ្ញុំ។ ខ្ញុំយកគាត់ជាអ្នកលើកទឹកចិត្តរបស់ខ្ញុំក្នុងអាជីព។

    ONE: តាំងពីចូលមក Evolve តើមានក្ដីបារម្ភចំពោះព្រឹត្តិការណ៍ ONE Championship ដែលរៀបចំនៅពេលយប់ឬយ៉ាងណា?
    SB: វាជារឿងអាជីព។ ខ្ញុំគិតថា ONE រហូតដល់ពេលនេះគឺគិតរឿងអាជីពបំផុត និងកសាងកេរ្តិ៍ឈ្មោះដល់កីឡាករ។ ONE ជាអ្នកផលិតកីឡាករដ៏ល្អបំផុត និងផលិតបានកីឡាករកីឡាការិនីល្អបំផុតសម្រាប់ការប្រកួត។
    ONE: ONE Championship លើកតម្លៃនៃក្បាច់គុន តើលោកមានអ្វីជាមតិបន្ថែមទេ?

    SB: រឹតតែច្បាស់លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Championship ដែលជាអ្នកដឹកនាំកំពូល ហើយអ្វីដែលលោកដឹកនាំស្ថាប័ន ONE គឺគួរឲ្យសរសើរ លើកទឹកចិត្តមនុស្សរាល់គ្នា និង បង្កើតភាពអស្ចារ្យ។ លោកបានជំរុញទឹកចិត្តរបស់ខ្ញុំយ៉ាងច្រើន។ នេះជាការគោរព។ បើនិយាយអំពីក្បាច់គុន ONE Championship បានផ្សព្វផ្សាយច្រើនណាស់ជាទូទៅ។ ការដាក់បញ្ចូលគ្នា ការគោរពគ្នា និង ការធ្វើការខ្លាំងក្លា កាន់តែធ្វើឲ្យខ្ញុំរួមចំណែកក្នុងវិស័យនេះ។ ខ្ញុំមិនដែលមើលងាយគូប្រកួត ហើយរឿងនេះក៏មិនដែលកើតឡើងសម្រាប់ ONE Championship។ នេះជាអ្វីដែលខ្ញុំស្រលាញ់ ONE Championship។

    កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

    កែសម្រួលដោយ៖ Cambosport
    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts