ចៅក្រមប៉ារ៉ាហ្គាយម្នាក់ កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យដោះលែងអតីតតារាឆ្នើមកីឡាបាល់ទាត់ប្រេស៊ីល Ronaldinho និងបងប្រុសរបស់គេ ឲ្យទៅឃុំខ្លួននៅក្នុងផ្ទះវិញ នៅឯសណ្ឋាគារមួយក្នុងទីក្រុង Asuncion។
លោក Judge Gustavo Amarilla បានប្រាប់អ្នកយកព័ត៌មានថា លោកបានបញ្ជាឲ្យបន្តឃាត់ខ្លួនឲ្យនៅតែក្នុងផ្ទះ នៅសណ្ឋាគារមួយសម្រាប់ Ronaldinho និងបងប្រុសរបស់គេ។ ពួកគេទាំង២នាក់ ត្រូវបានចាប់ឃ្លួនដាក់នៅពន្ធនាគារ កាលពី១ខែមុន ដើម្បីរង់ចាំការកាត់ទោសពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីចូលទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ មេធាវីជាច្រើននាក់របស់ជនជាប់ចោទទាំង២ បានដាក់ប្រាក់ធានារហូតដល់ទៅ១,៦លានដុល្លារអាមេរិក។
សេចក្តីសម្រេចនេះមានន័យថា បងប្អូនទាំង២នាក់ អាចចាកចេញពីពន្ធនាគាររបស់ប៉ូលិស ទៅកាន់សណ្ឋាគារមួយដែលរចនាតាមបែបអាណាគម នៅភាគកណ្តាលទីក្រុង Asuncion។ សណ្ឋាគារ Palmaroga ដែលមាន១០៧បន្ទប់ និងទើបតែត្រូវបានជួសជុល ក៏ដូចជាកែលម្អឡើងវិញ ត្រូវបានរចនាឡើងតាមបែបទសវត្សរ៍ឆ្នាំ១៩០០ រួមជាមួយនឹងការបញ្ចូលនឹងការតុបតែងដ៏រំភើប៕
កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus