• Banner Banner Banner Banner Banner Banner
  • ម្តាយអាយុ៨២ឆ្នាំរបស់លោក Guardiola ស្លាប់ដោយសារតែកូរ៉ូណា
    ជីវិត&សង្គម 2 years ago 258 Views

    ម្តាយអាយុ៨២ឆ្នាំរបស់លោក Pep Guardiola បានទទួលមរណៈភាព ក្រោយពីបានឆ្លងវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប Manchester City កាលពីថ្ងៃចន្ទ។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមគ្រួសាររបស់ Manchester City ពិតជាសោកស្តាយណាស់ក្នុងការប្រកាសនៅថ្ងៃនេះពីការស្លាប់របស់អ្នកស្រី Dolors Sala Carrio ម្តាយរបស់លោក Pep នៅតំបន់ Manresa ទីក្រុង Barcelona ក្រោយពីឆ្លងវីរុសកូរ៉ូណា»។

    ក្លិបបានបន្ថែមទៀតថា៖ «គ្រប់គ្នាដែលជាសហការីជាមួយនឹងក្លិបនេះ សម្តែងសម្តែងនូវទុក្ខក្រៀមក្រំយ៉ាងខ្លាំង ក្នុងពេលវេលាដ៏សោកសៅនេះ ចំពោះលោក Pep ក្រុមគ្រួសាររបស់លោក និងមិត្តភក្តិទាំងអស់»។ លោក Guardiola វ័យ៤៩ឆ្នាំ កាលពីខែមុនទើបតែបានបរិច្ចាគទឹកប្រាក់១លានអឺរ៉ូ ដើម្បីទិញបរិក្ខាពេទ្យ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូរ៉ូណា ក្នុងប្រទេសអេស្ប៉ាញរបស់លោក។

    លោកក៏បានបញ្ចេញវីដេអូមួយដើម្បីចូលរួមក្នុងមូលនិធី Cityzens At Home របស់ក្លិបផងដែរ ដើម្បីជំរុញឲ្យអ្នកគាំទ្ររក្សាស្ថិតនៅតែក្នុងផ្ទះ។ ប្រទេសអេស្ប៉ាញ បានប្រកាសកាលពីថ្ងៃចន្ទ ពីការធ្លាក់ចុះនូវចំនួនអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណា ជាលើកទី៤ជាប់ៗគ្នា ដោយមានអ្នកស្លាប់៦៣៧នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនដ៏ទាបបំផុតក្នុងរយៈពេលជិត២សប្តាហ៍មកនេះ។ អ្នកស្លាប់ ដែលមានរហូតដល់ទៅ៩៥០នាក់នៅថ្ងៃព្រហស្បតិ៍តែ១ថ្ងៃនោះ មានចំនួនសរុប១៣០៥៥នាក់ ពោលគឺលេខ២បន្ទាប់ពីប្រទេសអ៊ីតាលី៕

    កែសម្រួលដោយ៖ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts