លោក Pape Diouf អតីតប្រធានក្លឹប Marseille បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំបន្ទាប់ពីឆ្លងមេរោគកូវីត-១៩ដោយយោងតាមការប្រកាសជាផ្លូវការណ៏របស់ក្លឹប។ បុរសសញ្ជាតិសេណេហ្គាល់រូបនេះធ្លាប់ដឹកនាំក្លឹប នៅចន្លោះឆ្នាំ ២០០៥ និង ២០០៩ នៅពេលដែល Marseille បញ្ចប់ចំណាត់ថ្នាក់Ligue១នៅលេខរៀងទី២ ចំនួន ២ ដងនិងឈានដល់វគ្គផ្តាច់ព្រ័ត្រ French Cup ២ ដងផងដែរ។
បន្ទាប់មកទៀត Marseille បានឈ្នះពាន French League ជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំក្នុងឆ្នាំ ២០១០ ។ នៅក្នុងការបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ក្លឹបបានសរសេរថា: Pape នឹងនៅតែស្ថិតក្នុងបេះដូងរបស់ Marseillais ជារៀងរហូតក្នុងនាមជាស្ថាបនិកដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ។ រីឯសហព័ន្ធបាល់ទាត់បារាំង (Ligue de Football Professionnel (LFP) បានសម្តែងមរណៈទុក្ខស្រដៀងគ្នាផងដែរថា: លោក Pape Diouf បានលះបង់ពេញមួយជីវិតរបស់គាត់ក្នុងការបម្រើវិស័យបាល់ទាត់។ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សា រដ្ឋបាល LFP ចាប់ពីខែកញ្ញាឆ្នាំ ២០០៧ ដល់ខែមិថុនាឆ្នាំ ២០០៩ ។
គួររំលឹកផងដែរអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងនិង Liverpool កីឡាករ Djibril Cisse ធ្លាប់លេងឱ្យក្រុម Marseille នៅពេលដែលលោក Diouf នៅកាន់តួនាទីជាប្រធានក្លឹប។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus