• ក្រសួង ឈានដល់កំណត់ មិនឲ្យមានការជួបជុំគ្នាលើសពី៩នាក់ នៅពហុកីឡដ្ឋានជាតិ
    កីឡាក្នុងស្រុក 2 months ago V-Dr

    ក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់ការអនុវត្តសារាចរណែនាំលេខ០១ សរណន ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងពហុកីឡដ្ឋានជាតិ ដែលជាកន្លែងធ្លាប់ប្រមូលផ្តុំទៅដោយហ្វូងមនុស្ស ទាំងក្រុមអត្តពលិក អ្នកគាំទ្រ និងអ្នកហាត់ប្រាណ។

    នៅសេក្តីជូនដំណឹង ដែលមានចុះហត្ថលេខារបស់លោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយបានចេញជាផ្លូវការ កាលពីថ្ងៃចន្ទ ម្សិលមិញ គឺបានកំណត់មិនឲ្យមានការជួបជុំគ្នាច្រើនលើសពី៩នាក់នោះទេ គឺក្រោមពី១០នាក់ទៅ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។

    នៅក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា៖«ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ ដែលមានទីស្នាក់ការនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ និងសាធារណជនទាំងអស់ឲ្យបានជ្រាប់ថា រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ ឬការហាត់ប្រាណ សូមរៀបចំ និងអនុវត្តក្នុងទ្រង់ទ្រាយតូច ក្រោម១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩»។

    គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ គឺជាកន្លែងស្នាក់នៅ និងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ជាច្រើនប្រភេទកីឡា ហើយទីនេះ ក៏ជាកន្លែងជុំគ្នារបស់អ្នកគាំទ្រ សម្រាប់ការប្រកួតកីឡាផ្សេងៗផងដែរ ពិសេសបាល់ទាត់។ លើសពីនេះ នៅបរិវេណពហុកីឡដ្ឋានជាតិ បានក្លាយជាកន្លែងហាត់ប្រាណដ៏ពេញនិយមបំផុត របស់សាធារណជន តាំងក្មេង ទាំងចាស់។

    យ៉ាងណាក៏ដោយ សារាចរណែនាំរបស់ក្រសួងអប់រំ ដោយកំណត់ឲ្យមានការជួបជុំគ្នាក្រោម១០នាក់នេះ អាចនឹងធ្វើទៅបាន ព្រោះពេលនេះ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ត្រូវបានផ្អាក ឯការប្រកួតកីឡាផ្សេងៗ រួមទាំងបាល់ទាត់ ក៏ត្រូវបានផ្អាកដូចគ្នា ចំណែកអ្នកមកហាត់ប្រាណ នៅពហុកីឡដ្ឋានជាតិ នាពេលបច្ចុប្បន្ន ក៏មានចំនួនតិចផងដែរ ដោយសារគ្រប់គ្នា សុទ្ធតែមានការភ័យខ្លាចទៅនឹងការឆ្លងជំងឺកូវីដ១៩៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts