• Fabregas ថាមានតែកីឡាករ ២រូបនេះដែលមានសមត្ថភាពទើបខ្លួនសម្រេចចិត្តចាកចេញពី Arsenal
    បាល់ទាត់ក្នុងស្រុក 3 months ago V-Dr

    ក្នុងនាមជាកីឡាករប្រធានក្រុម និង ត្រូវមានតួនាទី ព្រមទាំងរងសម្ពាធច្រើននាពេលនោះហើយមិនអាចជួយក្លឹបទទួលបានជោគជ័យធំទើបធ្វើអោយ Cesc Fabregas បង្ហើបពីមូលហេតុដែលខ្លួនចាកចេញពីអតីតក្លឹបកាំភ្លើងធំ Arsenal កាលពី ៩ឆ្នាំមុន។

    សមាជិកជ័យលាភី World Cup ២០១០ និង Euro ២០០៨,២០១២ របស់ក្រុមជម្រើសជាតិអេស្បាញបានបន្តថាខ្លួនធ្លាប់យំ បន្ទាប់ពីបរាជ័យក្នុងការប្រកួត ហើយមានពេលខ្លះទទួលទានដំណេកមិនបាន ។ កីឡាករមានវ័យ៣២ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្លឹបMonaco រូបនេះ សង្កត់ធ្ងន់ថាពេលនោះគឺមានតែអតីតមិត្តរួមក្រុម Robin van Persie និង Samir Nasri ប៉ុណ្ណោះដែលមានសមត្ថភាពនិងបច្ចេកទេសលេងបាល់ទាត់ប្រដុំប្រសងនិងរូបគេនៅក្នុងក្រុម ដូច្នេះស្ថានភាពពេលនោះគឺពិបាកខ្លាំងដែលសម្រេច ចិត្ត អោយរូបគេចាកចេញពីកីឡាដ្ឋានEmirate Stadium តែម្តង។

    គួរបញ្ជាក់ថា Arsene Wenger បានចុះហត្ថលេខាផ្ទេរយក Fabregas ក្នុងនាមយុវជនថ្នាលពីសាលាហ្វឹកហឺនបាល់ទាត់ La Masia ដ៏ល្បីល្បាញរបស់ Barcelona ក្នុងឆ្នាំ២០០៣ ហើយគាត់បានក្លាយជាកីឡាករក្មេងជាងគេដែលបង្ហាញខ្លួនសម្រាប់ក្រុមដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបមួយខែបន្ទាប់ពីគាត់បានមកដល់ភាគខាងជើងទីក្រុងឡុងដ៍និងបង្ហាញខ្លួនបាន ៣០៣ប្រកួតមុនពេលវិលត្រលប់ទៅ អតីតក្លឹប Barcelona វិញនៅឆ្នាំ២០១១។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Gaol

  • Loading...
  • Recent Posts