• ប្រធានបាល់ទាត់អ៊ីតាលី ត្រៀមបញ្ចប់រដូវកាលនេះនៅខែសីហា
    បាល់ទាត់ក្នុងស្រុក 6 months ago 16 Views

    លោក Gabriele Gravina ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានបញ្ជាក់កាលពីថ្ងៃពុធថា លោកមានការប្តេជ្ញាចិត្តថា ក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ នឹងត្រូវបញ្ចប់ ទោះបីនឹងត្រូវបន្តរហូតដល់ខែសីហា ក៏ដោយ។ រាល់កីឡាទាំងអស់ក្នុងប្រទេសអ៊ីតាលី ត្រូវបានផ្អាក រហូតដល់ថ្ងៃទី៣ ខែមេសា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា ដែលបានបង្ខំឲ្យមានការពន្យារពេលព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។

    លោក Gravina បានប្រាប់វិទ្យុ Marte ថា៖ «យើងនឹងធ្វើរាល់អ្វីៗទាំងអស់ ដើម្បីបំពេញក្របខ័ណ្ឌជើងឯកនេះ ប្រសិនបើចាំបាច់ យើងនឹងស្នើឲ្យមានគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីប្រកួតលើសពីថ្ងៃទី៣០ ខែមិថុនា ឬក៏លេងក្នុងខែកក្កដា ឬខែសីហា»។ លោកបានប្រាប់បន្តថា៖ «វាហាក់ដូចជាលឿនពេកហើយក្នុងការគិតពីកាលបរិច្ឆេទមួយ ប៉ុន្តែ យើងត្រូវតែគិតពីភាពវិជ្ជមាន ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋអ៊ីតាលី និងសង្ឃឹមថា ស្ថានភាពនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗតាមដែលអាច»។

    កាលពីសប្តាហ៍មុន ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីរូបនេះបានសម្តែងនូវក្តីសង្ឃឹមរបស់លោកថា ក្របខ័ណ្ឌជើងឯក Serie A នឹងអាចចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែឧសភា។ កិច្ចប្រជុំមួយត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ រវាងតំណាងរបស់ក្របខ័ណ្ឌលីកអ៊ីតាលី ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី សហជីពកីឡា គ្រូបង្វឹក និងរដ្ឋាភិបាលដើម្បីវាយតម្លៃពីអនាគត៕

    កែសម្រួលដោយ៖​ Cambosport
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts