• Faker សម្រេច​បរិច្ចាគ​ ២៥ ០០០ដុល្លារជួយ​ដល់​ការ​ប្រយុទ្ធ​នឹងមេរោគ​ COVID-19
    E-Sports 9 months ago 75 Views

    តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ Gamer ដ៏​មាន​ប្រជាប្រិយ Faker បាន​បរិច្ចាគ​ទឹកប្រាក់​ដល់​ទៅ ៣០លានវ៉ុន (ប្រមាណ ២៥ ០០០ដុល្លារ) ក្នុង​សកម្មភាព​សប្បុរសធម៌​ ប្រឆាំង​ការ​ឆ្លង​រាតត្បាត​ដ៏​សាហាវ​របស់​មេរោគ​កូរ៉ូណា ឬ COVID-19។

    យ៉ាង​ណា​មិញ​ ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លងប្រភេទ​ថ្មីនេះ​ ពិត​ជា​បង្ក​ជា​ការព្រួយបារម្ភ​ខ្លាំង​ដល់​មនុស្ស​ទូទាំង​ពិភពលោក។ ជាក់ស្ដែង​សម្រាប់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ អ្នក​ឆ្លង​ និង​ស្លាប់​ក៏​កើន​ឡើង​ជា​បន្តបន្ទាប់​ ហើយ​ចំនួន​សប្បុរសជន​ក៏​មាន​ច្រើន​ផង​ដែរ ក្នុង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​មាន​មុខមាន​មាត់​ក្នុង​សង្គម។ ងាក​ចូល​វិស័យ​កីឡាអេឡិកត្រូនិក (E-Sport) វិញ​ ​ ក្រៅ​ពី​ Faker ក៏​នៅ​មាន​ Gamer ផ្សេងទៀត​របស់​ League ដែលបរិច្ចាគ​ទឹកប្រាក់។ ក្នុង​នោះ​រួម​មាន​ Doint (ក្រុម FunPlus Phoenix) បាន​ឧបត្ថម្ភ​ កាល​ពី​ខែមករា និង​ Chovy (ក្រុម DragonX) ឧបត្ថម្ភ​នៅ​ដើមខែ​មីនា​នេះ។

    មួយ​វិញ​ទៀត​ ក្រៅ​ពី​ Faker សមាជិក​ផ្សេង​ទៀតរបស់ក្រុម​ T1 ក៏​នឹង​គ្រោង​បរិច្ចាគ​ទឹក​ប្រាក់​ជាបន្តបន្ទាប់​នៅ​សប្ដាហ៍​នេះ​។ ជំនួយ​ឧបត្ថម្ភ​​ទាំង​នោះ​ បាន​មក​ពី​ទឹកប្រាក់​ដែល​អ្នក​ចូល​មើល​ Stream បរិច្ចាគ​ទៅ​តាម​សទ្ធា​ ដើម្បី​រួមគ្នា​ក្នុង​សកម្មភាព​មនុស្សធម៌៕

  • Loading...
  • Recent Posts