• ខ្លាំងមែន និងសូមអបអរសាទរ! ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 ទូទាំងប្រទេស
    បាល់ទាត់ក្នុងស្រុក 7 months ago 30 Views

    ភ្នំពេញ៖ ទីបំផុតអ្វីដែលយើងរំពឹងចង់ដឹងថា តើក្រុមណានិងក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ពេលនេះបានចេញលទ្ធផលហើយ ក្រុមខ្លាំងដែលជាម្ចាស់ប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិកត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ។

    មុនឈានទៅគ្រងដំណែងជើងឯកទូទាំងប្រទេសជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល៤ទល់១ នៅវគ្គ៨ក្រុមចុងក្រោយឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ វគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែងយកឈ្នះក្រុម Rolling United ដោយលទ្ធផល៣ទល់២ ឈានឡើងទៅប្រជែងដណ្តើមតំណែងជើងឯកជាមួយក្រុមបាល់ទាត់ VANDASAK ដោយយកឈ្នះក្រុមបាល់ទាត់ VANDASAK ជាមួយការប្រកួតយ៉ាងតានតឹងបំផុតក្នុងលទ្ធផល១ទល់០ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស Tiger Street Football 2020។

    តំណាងក្រុមបាល់ទាត់ សសយក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯកទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែក្រុមលេងជាមួយគ្នាដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គទៅមួយវគ្គចេះតែទទួលបានជោគជ័យរហូតក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

    ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌលតាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី៨មណ្ឌលនោះ មានចំនួន៦៤ក្រុមចូលរួមការប្រជែងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់ សសយក កំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើងឯករងក្រុមបាល់ទាត់ VANDASAK ទទួលបានរង្វាន់៥០០០ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ Rolling United ទទួលបានរង្វាន់២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • Loading...
  • Recent Posts