• Banner Banner Banner Banner Banner Banner
  • ក្រុមទ័ព ថា ការជួប ស្វាយរៀង ជាការលំបាក ប៉ុន្តែមិនខ្លាចនឹងប្រកួត
    បាល់ទាត់ក្នុងស្រុក 2 years ago 303 Views

    អ្នកចាត់ការទូទៅក្រុមកងយោធពខេមរភូមិន្ទ (ទ័ព) លោក ទេព ឡុងរចនា បានចាត់ទុក ការលើកគ្នា ទៅជួបក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង នៅល្ងាចម៉ោង៦ ថ្ងៃអាទិត្យនេះ វាជារឿងដ៏លំបាក ដោយសារ ស្វាយរៀង នៅពេលនេះ មានទម្រង់លេងកាន់តែល្អ។

    លោក ទេព ឡុងរចនា ទេព ឡុងរចនា បានប្រាប់ថា៖ «ការលំបាកវាគេចមិនផុតនោះទេ ព្រោះយើងត្រូវជួបក្រុមខ្លាំង អ៊ីចឹងយើងមិនអាចគិតថា វាជារឿងងាយស្រួល ដែលយើងនឹងអាចដណ្តើមបានជ័យជម្នះនោះទេ ហើយម្យ៉ាងទៀតកីឡាករជម្រើស១១នាក់ដំបូងរបស់យើង ២ទៅ៣នាក់ ក៏មានបញ្ហារបួសផងដែរ»។

    សម្រាប់ការជួបគ្នា២លើក កាលពីរដូវកាលឆ្នាំ២០១៩ ក្រុមទ័ព បានចាញ់ក្រុមស្វាយរៀង ទាំង២ជើងតែម្តង គឺចាញ់ ២-១ នៅក្នុងទឹកដី និងបានបន្តចាញ់ ៤-២ នៅទឹកដីខេត្តស្វាយរៀង។ ចំណែកការបង្ហាញខ្លួន២លើកដូចគ្នា ក្នុងរដូវកាលនេះ ស្វាយរៀង បានបង្ហាញការប្រកួតកាន់តែល្អ ដោយបានលត់ក្រុមសូលទីឡូអង្គរ ៥-១ និងបន្តឈ្នះក្រុមគិរីវង់សុខសែនជ័យ ៤-២។

    ផ្ទុយពីនេះក្រុមទ័ព បានទៅស្មើ ០-០ ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់ការប្រកួតបើកឆាក មុនពេលពួកគេ យកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-០ នៅលើទឹកដីខ្លួនឯង។ ទោះបីជាយ៉ាងណា លោក ទេព ឡុងរចនា បានអះអាងថា ទ័ព មិនបានខ្លាចទៅនឹងការប្រឈមមុខជាមួយក្រុមស្វាយរៀង នោះទេ។

    លោកបាននិយាយថា៖«បើទោះបីជាគេ ជាក្រុមខ្លាំង ប៉ុន្តែយើងមិនខ្លាច ហើយក៏មិនគិតថា យើងប្រាកដជាចាញ់នោះដែរ គឺយើងនឹងប្រើទម្រង់លេងការពារ ដើម្បីទប់ស្កាត់ការរកបានគ្រាប់បាល់របស់គេ ព្រោះយើងចង់បានលទ្ធផលស្មើច្រើនជាង តែបើគេភ្លាត់ស្នៀត យើងក៏នឹងធ្វើការវាយបក ដើម្បីរកគ្រាប់បាល់ផងដែរ ព្រោះសុទ្ធតែមានការរៀបចំដូចគ្នា អ៊ីចឹងមានតែលេងសិន ទើបដឹងច្បាស់»។

    យ៉ាងណាក៏ដោយ លោក Conor Nestor ដែលទើបតែដឹកនាំក្រុមស្វាយរៀង យកឈ្នះក្រុមម្ចាស់ជើងឯកលីកកំពូលឥណ្ឌូនេស៊ី Bali United ២-១ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារនោះ បានអះអាងថា នឹងមិនជួបបញ្ហាផ្នែកកម្លាំង ដោយសារតែការប្រកួតជាប់ៗគ្នា និងកៀកពេលគ្នានោះទេ។

    គ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor បាននិយាយក្រោយឈ្នះក្រុម Bali United ថា៖«យើងមានពេល៤ថ្ងៃ ក្នុងការសម្រាកប្រមូលកម្លាំងឡើងវិញ ហើយពេលវេលានេះ វាគ្រប់គ្រាន់សម្រាប់យើង ក្នុងការស្តារកម្លាំង និងរៀបចំការលេងបានល្អហើយ អ៊ីចឹងយើងមិនយកបញ្ហានេះមកធ្វើជាលេសនោះទេ គឺយើងនឹងខំប្រឹងលេងឲ្យបាន១០០ភាគរយ»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts