ក្លិប Ajax បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាខ្សែប្រយុទ្ធ Antony វ័យ ១៩ឆ្នាំពីក្លឹប Sao Paulo នៅលីគកំពូលប្រេស៊ីលក្នុងតម្លៃ ២១,៧៥លានយូរ៉ូមកជំនួសកីឡាករ Hakim Ziyech។ កីឡាករវ័យ ១៩ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបានយល់ព្រមលើកិច្ចសន្យា ៥ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលហូឡង់ Eredivisie នឹងត្រូវផ្លាស់ជាផ្លូវការណ៏មកកាន់ទឹកដីហូឡង់ទៅនៅថ្ងៃទី១ ខែកក្កដា ២០២០ ខាងមុខនេះ។
នាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លឹបលោក Marc Overmars បាននិយាយតាមរយៈគេហទំព័ររបស់ Ajax ថា: យើងនឹងត្រូវអត់ធ្មត់ពីរបីខែទៀតមុន ពេលដែល Antony អាចចាប់ផ្តើមនៅទីនេះប៉ុន្តែ យើងនឹងចាប់ផ្តើមជាមួយកីឡាករឆ្នើមម្នាក់ដែលអាចជួយក្រុមបាន។
ការចុះហត្ថលេខា Antony កីឡាករអន្តរជាតិប្រេស៊ីល(U២៣)អាយុក្រោម ២៣ឆ្នាំបានកើតឡើងបន្ទាប់ពី Hakim Ziyech បានយល់ព្រមចូលផ្ទេរទៅក្លឹប Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃ ៤៤លានយូរ៉ូ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstarasia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus