• អ្នករៀបចំសម្រប់សម្រួលព្រឹត្តិការណ៏ LCK ត្រូវបានផ្លាស់ប្តូរចេញពីការចាក់ផ្សាយដោយសារតែការព្រួយបារម្ភអំពីមេរោគឆ្លងកូរ៉ូណា
    E-Sports 9 months ago 74 Views

    LCK(League of Legends Champions Korea) បានដកអ្នកសម្រប់សម្រួល Kim Mina ចេញពីការចាក់ផ្សាយជុំវិញការព្រួយបារម្ភអំពីការប្រឈមនឹងមេរោគឆ្លងកូរ៉ូណា បន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថាមានគ្រុនក្តៅ។

    ជាវិធានការបង្ការទុកជាមុន LCK បានត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់កីឡាករ បុគ្គលិក និងអ្នកទស្សនាទាំងអស់សម្រាប់សីតុណ្ហភាពលើសពី ៣៧.៥អង្សាសេ។ Mina បានបង្ហាញសញ្ញានៃគ្រុន ហើយនឹងត្រូវយកទៅពិនិត្យរកមេរោគ។

    មេរោគនេះមានប្រភពដើមនៅទីក្រុងវូហានប្រទេសចិន។ ចាប់តាំងពីពេលនោះមកមានករណីជាង ៧៨.០០០ ករណីដែលមានរបាយការណ៍ថាមានមនុស្សស្លាប់ជាង ២.៤០០ នាក់ដែលភាគច្រើនកើតឡើងនៅក្នុងប្រទេសចិន។ រោគសញ្ញានៃជំងឺឆ្លង់មួយនេះអាចលេចឡើងក្នុងចន្លោះពី ២ ទៅ ១៤ ថ្ងៃបន្ទាប់ពីការប៉ះពាល់និងរួមមានគ្រុនក្តៅ ក្អក និងដង្ហើមខ្លី។

    LCK មិនទាន់បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងសុខភាព Mina ទេបន្ទាប់ពីការចាក់ផ្សាយ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Dot Esport

  • Loading...
  • Recent Posts