• ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី១សម្រាប់ឆ្នាំ២០១៩-២០២០ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ
    ជីវិត&សង្គម 5 months ago V-Dr

    រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៩-២០២០ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា អ្នកនាង មាស សុខសោភា លោក ហ្សូនូ អ្នកនាង សុគន្ធ
    នីសា និង លោក ឌីឌី។

    កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់ការចាប់រង្វាន់លើកទី១នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកាន់កោះបាលី ចំនួន ៥០ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។
    តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ដ៏អស្ចារ្យទាំងនេះ?

    សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

    ពិសាដោយការទទួលខុសត្រូវ៕

  • Loading...
  • Recent Posts