• Dele Alli សុំអភ័យទោសក្រោយបង្ហោះវីដេអូសើចចំអកលើករណីមេរោគផ្លូវដង្ហើមកូរ៉ូណា
    ជីវិត&សង្គម 6 months ago 4 Views

    ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិង Tottenham កីឡាករ Dele Alli បានធ្វើការសុំទោសបន្ទាប់ពីរូបគេ បង្ហោះវីដេអូនៅលើបណ្តាញទំនាក់ទំនងសង្គម ក្នុងន័យប្រមាថមើលងាយពីវិបត្តិជំងឺវីរុសកូរូណាដែលបានសម្លាប់មនុស្សពិសេសនៅប្រទេសចិន។

    Alli វ័យ ២៣ឆ្នាំបានធ្វើសកម្មភាពខាងលើនេះ នៅអាកាសយានដ្ឋានកំឡុងពេលការប្រកួតនៅក្របខណ្ឌ Premier League ត្រូវបានសម្រាក ហើយរូបគេមានពាក់ម៉ាស់បាំងមុខ។ យ៉ាងណាមិញ Alli បានលុបវីដេអូនោះភ្លាមៗបន្ទាប់ពីវាបានលេចចេញនិងទទួលរងការរិះគន់លើបណ្តាញទំនាក់ទំនងសង្គមចិន Weibo។

    ប្រភពព័ត៌មានស៊ីអិនអិនបានអោយដឹងថាមនុស្សជាង ៨០០នាក់បានស្លាប់នៅជុំវិញពិភពលោកដោយសារមេរោគនេះហើយមានច្រើនជាង ៣៧.០០០នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានឆ្លងជំងឺនេះ។ ទោះបីជាវាបានចាប់ផ្តើមនៅក្នុងប្រទេសចិនឥឡូវនេះវាបានរីករាលដាលដល់ ២៨ប្រទេសនៅទូទាំងពិភពលោកហើយវាក៏បានជះឥទ្ធិពលដល់ពិភពបាល់ទាត់ផងដែរ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Goal

  • Loading...
  • Recent Posts