• មន្រ្តីក្រសួងអប់រំថា ធនធានកីឡាថ្នាក់ជាតិ នឹងសាបសូន្យ បើថ្នាក់ក្រោម មិនមានភាពស្មោះត្រង់ ក្នុងការជ្រើសរើសអត្តពលិក
    កីឡាផ្សេងៗ 6 months ago 24 Views

    មន្ត្រីទទួលបន្ទុកផ្នែកកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថា ភាពមិនប្រក្រតី ក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ដើម្បីប្រកួតតំណាងឲ្យខេត្ត-រាជធានី និងមន្ទីរអប់រំ នៅក្នុងការប្រកួតកីឡាជាតិ វានៅតែកើតឡើង ដែលទាមទារត្រូវទប់ស្កាត់ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើពីថ្ងៃទី៥ ដល់ទី១៦ ខែឧសភា ខាងមុខនេះ។

    ជាមួយគ្នានេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងមានភាពខ្នោះខ្នែងខ្លាំង ក្នុងការលុបបំបាត់ភាពអសកម្មទាំងនេះ បានចាត់ទុកការជ្រើសរើសអត្តពលិក ដែលមានភាពទោរទន់ទៅលើសាច់ញាតិ បងប្អូន ឬបក្ខពួកនិយម ជាកត្តាយ៉ាងសំខាន់ ដែលនឹងនាំឲ្យនាំធនធានថ្នាក់ខេត្ត មានការសាបសូន្យ។

    លោកបានថ្លែងថា៖ «ចំពោះការជ្រើសរើសកីឡាករ កីឡាការិនីតំណាងឲ្យខេត្ត ឬមន្ទីរ សម្រាប់ចូលរួមការប្រកួតកីឡាជាតិលើកនេះ យើងនឹងមានការណែនាំបន្ថែមទៅដល់ប្រធានមន្ទី ឬប្រធានការិយាល័យអប់រំកាយ និងកីឡា ដើម្បីឲ្យគាត់ មានការកំណែទម្រង់ទាំងអស់គ្នា»។

    លោក ស សុខា បានបន្ថែមថា៖«ការងារទាំងអស់នេះ បើគាត់ពុំមានភាពស្មោះត្រង់ ពិសេសគ្មានភាពទំនួលខុសត្រូវទេ គឺអ្នកឡើងមក ដដែលៗ គ្មានគុណភាព ហេតុនេះការអភិវឌ្ឍធនធានមនុស្ស នៅថ្នាក់ជាតិនេះ នឹងមានការសាបសូន្យទៅតាមហ្នឹងដែរ អ៊ីចឹងការតាមដានទៅលើបញ្ហានេះ វាសំខាន់ណាស់ ហើយយើងអាចនឹងឈានទៅដល់ការដាក់ពិន័យដល់មន្ទីរអប់រំណា ដែលមិនគោរពតាមគោលការណ៍របស់ក្រសួង»។

    អគ្គលេខាធិការវ័យក្មេងរូបនេះ បានចាត់ទុកភាពមិនប្រក្រតី នៃការជ្រើសរើសកីឡាករ កីឡាការិនី មកប្រកួតតំណាងឲ្យខេត្តនេះ ថាជាបញ្ហារួម មិនមែនជាបញ្ហាបុគ្គល ឬអ្នកណាមួយនោះទេ។ លោកបានសង្កត់ធ្ងន់ថា៖«នេះជាកង្វល់រួមរបស់ក្រសួងអប់រំ ដោយសារធនធាន ដែលបានបញ្ចូនមកនោះ ទី១អត់ត្រូវស្តង់ដារ ទី២ អត់មានគុណភាព អ៊ីចឹងយើងធ្វើនេះ ដើម្បីតែបង្រ្គប់កិច្ចឬយ៉ាងណា?»។

    លោក ស សុខា បានបញ្ជាក់ថា៖«បើយើងជ្រុលតែចំណាយហើយ យើងចង់បានផលមកវិញ គឺចម្រាញ់ឲ្យបានអ្នកមានគុណភាពពិតប្រាកដ មិនមែនយើងយកមកតែបរិមាណនោះទេ ហើយខ្ញុំគិតថា បើយើងរិតបណ្តឹងហើយ កីឡាយើង នឹងល្អ ពិសេសមានគុណភាព អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាមិនខាន»៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts