• Gareth Bale ប្រកាសពីក្រុម esports របស់គាត់ផ្ទាល់គឺ Ellevens Esports
    E-Sports 4 months ago V-Dr

    តារាឆ្នើមរបស់ក្លិប Real Madrid និងប្រទេសវែលគឺ Gareth Bale បានប្រកាសនៅលើបណ្តាញសង្គម Twitter ថាលោកនឹងចូលធ្វើការងារជាមួយក្រុមថ្មីរបស់លោកគឺ Ellevens Esports ។ ដោយផ្អែកលើលេខអាវ 11 របស់គាត់ផ្ទាល់ ក្រុមនេះបានចាប់ផ្តើមដំណើរការនៅខែវិច្ឆិកាឆ្នាំ 2019 ជាមួយក្រុម FIFA ។ ទោះយ៉ាងណា Bale មិនបានបង្ហាញជាផ្លូវការអំពីខ្លួនគាត់ទេរហូតមកដល់ថ្ងៃនេះ។

    ខណៈពេលនេះ ក្រុម Ellevens មានគ្នាចំនួន ៥នាក់៖ GarethBale11, PResende97, EthxnH, TyyFIFA, NerdFireYT។ Ellevens ជាក្រុមដែលលេងតែ FIFA នាពេលបច្ចុប្បន្ននេះ ហើយក្រុមនេះក៏បានអំពាវនាវឱ្យអ្នកលេង និងអ្នកបង្កើតវិឌីអូពីហ្គេមផ្សេងទៀតចុះឈ្មោះនៅលើគេហទំព័រផ្លូវការរបស់ពួកគេថែមផងដែរ។ នៅទីនោះពួកគេអាចជ្រើសរើសពីបញ្ជីហ្គេមរួមមាន FIFA, Fortnite, Rocket League, League of Legends, CSGO, Rainbow Six Siege, Call of Duty, Overwatch, DOTA, Apex Legends, Street Fighter និង PUBG អីជាដើម។ វាមើលទៅដូចជា Ellevens ពេលនេះមានបំណងចង់ក្លាយជាក្រុមខ្នាតធំមួយហើយ។

    សម្រាប់ពេលនេះរូបភាព Banner របស់ Ellevens បានលើកឡើងនូវហ្គេមចំនួន ៣ គឺ CSGO, FIFA និង Rocket League ដែលវាអាចមានន័យថាហ្គេមទាំងនេះគឺជាការហ្គេមចម្បងរបស់ពួកគេហើយ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ DailyEsport

  • Loading...
  • Recent Posts