ក្រុមហ៊ុន E-sport មួយចំនួនរួមទាំងក្រុមហ៊ុន Tencent បានធ្វើការបរិច្ចាគដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណា នៅក្នុងប្រទេសចិន។ ព្រឹត្តិការណ៍កីឡាក្នុងប្រទេសចិនជាច្រើនរួមទាំងការព្រឹត្តិការណ៏ E-sport ផងដែរ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពចំពេលមានការផ្ទុះឡើងនៃការស្លាប់ដោយសារមេរោគមួយនេះ។
ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនេះក្រុមអ្នករៀបចំព្រឹត្តិការណ៏ E-sport មួយចំនួនបានផ្តល់ជំនួយមួយចំនួនដល់ទីក្រុងអួហាន។ ក្រុមហ៊ុនផលិតហ្គេមនិងក្រុមហ៊ុនយក្ស software Tencent បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមូលនិធិសប្បុរសធម៌របស់ពួកគេថា ពួកគេបានបរិច្ចាគប្រាក់ចំនួន ៣០០ លានយ័នរួចហើយដល់អង្គការសប្បុរសធម៌។ មូលនិធិទាំងនេះបានប្រើដើម្បីទិញម៉ាស់ចំនួន ១,៥ លានសន្លឹកដែលបច្ចុប្បន្នត្រូវបានចែកចាយទូទាំងតំបន់។ វាក៏នឹងជួយក្នុងការទិញឧបករណ៍ទំនើបសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រជួរមុខផងដែរ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ DailyEsport
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)