អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
Microsoft ឲ្យ Ninja ពី ២០ ទៅ ៣០លានដុល្លារ ដើម្បីដើរចេញពី Twitch
E-Sports
3 years ago 506 Views
កាលពីខែសីហា ឆ្នាំ ២០១៩ អ្នកលេងហ្គេមល្បីឈ្មោះ Tyler Blevins ដែលមានឈ្មោះហៅក្រៅថា Ninja បានប្រកាសពីដើរចេញពីសេវាកម្ម Twitch របស់ Amazon ដើម្បីក្លាយជាអ្នកផ្សាយផ្ទាល់ផ្ដាច់មុខលើសេវាកម្ម Mixer របស់ Microsoft។
ចាប់តាំងពី Blevins ចេញពី Twitch មានអ្នកលេងហ្គេមល្បីឈ្មោះដទៃទៀតបានចាកចេញពីសេវាកម្មនេះដូចគ្នា ហើយបានចុះកុងត្រាផ្ដាច់មុខជាមួយគូប្រជែងរបស់ Twitch។
ពីមុនមកការចុះកុងត្រាផ្ដាច់មុខរវាង Blevins និង Mixer គេមិនបានដឹងច្បាស់អំពីតម្លៃនោះទេ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមាននិយាយថា Blevins ទទួលបានចន្លោះពី ២០ ទៅ ៣០ លានដុល្លារពី Microsoft សម្រាប់កុងត្រាផ្ដាច់មុខរយៈពេលជាច្រើនឆ្នាំ៕