ទីបំផុតខ្សែប្រយុទ្ធសម្បូរររឿងមិនចេះចប់នៅលើទីលាន Mario Balotelli ត្រូវបានបណ្តេញចេញពីការប្រកួត៧នាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេចូលលេងក្នុងនាមកីឡាករបម្រុងកំលុងពេល Brescia បើកទ្វារផ្ទះទទួលភ្ញៀវ Cagliari នៅក្របខណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។ អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះបានទទួលកាតលឿងលើកទី២ បន្ទាប់ពីព្យាយាមដណ្តើមបាល់ពីកីឡាករ Fabio Pisacane ហើយទាត់ត្រូវមុខគូបដិបក្ស នៅនាទីទី៧៤ តង់ទី២។
ដូច្នេះ Balotelli នឹងខកខានការប្រកួតនាថ្ងៃសុក្រខាងមុខនេះជាមួយអតីតក្រុម AC Milan តាមរយៈការព្យួរ។ បច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះរកបាន ៥ គ្រាប់ចាប់តាំងពីចូលរួមជាមួយ Brescia កាលពីខែសីហានិងទទួលកាតក្រហមចំនួន ១៣លើក ក្នុងអាជីពរបស់គាត់ហើយគ្រាន់តែជាកីឡាករទី ២ ក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបដែលត្រូវបានបណ្តេញចេញច្រើនបំផុតក្នុងរយៈពេល ៤ រដូវកាលចុងក្រោយរួមជាមួយខ្សែការពារ J Monerson របស់ Monaco។
ប្រធានក្លិប Brescia លោក Massimo Cellino ថ្មីៗនេះបាននិយាយថាអតីតខ្សែប្រយុទ្ធក្រុម Manchester City និង Liverpool គឺអាចចាកចេញពីក្លិបនៅស្រុកកំណើតរបស់គាត់មួយនេះនៅខែមករានេះ ពីព្រោះគាត់មិនសមនឹងលេងអោយក្រុមដែលប្រឈមនិងការកាត់ចោលនោះទេ។ គិតត្រឹមសប្តាហ៏ទី២០នេះ Brescia បច្ចុប្បន្នស្ថិតនៅលេខរៀងទី ១៨ នៅ Serie A និងត្រូវការ១ពិន្ទុប៉ុណ្ណោះដើម្បីឡើងទៅរកចំណាត់ថ្នាក់មានសុវត្ថិភាព។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus