• Loserfruit អ្នក Live Stream លើបណ្តាញ Twitch រៃអង្គាសប្រាក់បានជាង ៣០ ម៉ឺនដុល្លារអូស្រ្តាលី សម្រាប់សប្បុរសធម៌ជួយភ្លើងឆេះព្រៃនៅ អូស្រ្តាលី
    E-Sports 10 months ago 73 Views

    Kathleen“ Loserfruit” Belsten និងក្រុម Click House របស់នាងបានរៃអង្គាសប្រាក់បាន ៣១៨,៥១១.៤០ ដុល្លារអូស្រ្តាលីសម្រាប់ជំនួយសប្បុរសធម៌។ នៅពេលភ្លើងឆេះព្រៃនៅទូទាំងប្រទេសអូស្ត្រាលី Loserfruit និងក្រុម Click House បានសំរេចចិត្តធ្វើអ្វីមួយអំពីបញ្ហានេះ។ គោលដៅដំបូងរបស់ពួកគេគឺត្រឹមតែ ១៥០០០ដុល្លារអូស្រ្តាលីតែប៉ុណ្ណោះ តែអ្វីដែលធ្វើអោយភ្ញាក់ផ្អើលនោះគឺ ពួកគេអាចរៃអង្គាសប្រាក់ បានច្រើនជាងអ្វីដែលពួកគេបានរំពឹងទុកនោះដ៏ទៅ ២០ដងឯណោះ!

    Loserfruit ត្រូវបានគេស្គាល់ជាទូទៅថាជាអ្នក Live Streams ហ្គេម Fortnite , សន្ទនា IRL, ជាងអ្នក vlogs អំពីរបៀបរស់នៅ និងជូនទៅនាង Live Streams ពីការចម្អិនអាហារ។ នាងបានចូលរួមប្រកួតនៅ Fortnite Summer Smash កាលពីឆ្នាំមុន ហើយនាងនឹងបង្ហាញខ្លួនម្តងទៀតនៅខែក្រោយនេះ។ បច្ចុប្បន្ននាង មាន Follower ជាង ១,១ លាននាក់នៅលើ Twitch របស់នាង។ ជាមួយតួលេខនេះ វាមិនមានអ្វីចម្លែកទេ ដែលការរៃអង្គាសប្រាក់សប្បុរសធម៌របស់នាងទទួលបានជោគជ័យបែបនេះ។

    ការ Live របស់នាងទទួលបាន ១០០០ ដុល្លារក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយភ្លាមៗវាក៏បានប្រែជា ១០ ម៉ឺនដុល្លារ។ ពេលនោះ Loserfruit បានរៀបចំគោលដៅថ្មីមួយទៀតដោយនិយាយថា Stream នឹងត្រូវបានពន្យារពេល ១២ ម៉ោងទៀតប្រសិនបើពួកគេបានសម្រេចបានគោលដៅ ២០ ម៉ឺនដុល្លារ។ គោលដៅនេះត្រូវបានសម្រេចហើយ។ ក្នុងរយៈពេល ៣៦ ម៉ោង Loserfruit មានភ្ញៀវល្បី ៗ ជាច្រើនដូចជា Muselk និង Lazarbeam ដែលជាគូប្រជែងរបស់ Fortnite Summer Smash បានបង្ហាញខ្លួន។ ពួកគេទាំងអស់គ្នាបានប្តូរវេនគ្នាលេង Fortnite និង The Sims 4 ក៏ដូចជាការឈប់សម្រាកអានការបរិច្ចាគនិងមើលរូបភាពខ្លះពីភ្លើងឆេះព្រៃអូស្រ្តាលី។

    Loserfruit បានបង្ហោះសារមួយលើបណ្តាញ Twitter របស់នាងថា នាងនឹងមិនអាចធ្វើរឿងនេះបានដៃគូទាំង ២ នេះ Crayator និង Fasffy។ សូមអបអរសាទរដល់អ្នករាល់គ្នាដែលបានចូលរួមក្នុងការរៃអង្គាសថវិកាដែលត្រូវការចាំបាច់សម្រាប់ការជួយសង្គ្រោះព្រៃ!

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ EsportDaily

  • Loading...
  • Recent Posts