ទោះបីជាទើបតែប្រកបវិជ្ជាជីវៈជាគ្រូបង្វឹករយៈពេលតិចឆ្នាំយ៉ាងណាក្តី សម្រាប់លោក Patrick Vieira ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់ក្រុម Nice នៅលីកកំពូលបារាំង Ligue១ បានសារភាពការរួមកិច្ចកាងារជាមួយអតីតកូនក្រុម Mario Balotelli គឺជាបញ្ហាប្រឈមមួយសម្រាប់រូបលោកនាពេលកន្លងមក។
លោក Vieiera បានប្រាប់គេហទំព័រ Dailmail Sport ថាៈ ភាពឆេវឆាវមិនអាចគ្រប់គ្រងអារម្មណ៏បាន របស់គាត់(Balotelli) និងធ្វើអោយកេរ្តិ៍ឈ្មោះបានធ្លាក់ចុះដោយសារមិនអាចគ្រប់គ្រងអារម្មណ៏នោះបាន ។ គាត់មានទំនោរចូលចិត្តចង់ផ្លាស់ប្តូរក្លឹបជាប្រចាំប្រសិនទ្រាំទ្របញ្ហាប្រឈមមិនបាន។ សរុបទៅគឺផ្នត់គំនិតរបស់គាត់ពិបាកទទួលយកសម្រាប់ការធ្វើការងារជាលក្ខណៈសមូហភាព។
អតីតកីឡាករក្រុមជម្រើសជាតិបារាំងលោក Vieira រូបនេះបានចាប់ផ្តើមការងារដំបូងនៅក្លឹប Man. City បន្ទាប់ពីព្យួរស្បែកជើងចូលនិវត្តន៏ពីពិភពបាល់ទាត់ ដោយដើរតួជានាយកប្រតិបត្តិអភិវឌ្ឍន៍បាល់ទាត់ របស់ក្លឹបដើម្បីត្រួតពិនិត្យគុណភាពថ្នាលយុវជន។ អតីតខ្សែបម្រើកាំភ្លើងធំArsenal បានផ្លាស់ទៅ ដឹក នាំ New York City មុនពេលចូលមកដឹកនាំNiceចាប់តំាងពីរដូវកាល ២០១៨-១៩ ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus