• ខ្សែប្រយុទ្ធ Cavani ស្ថិតនៅក្នុងការចាប់អារម្មណ៏ពីសំណាក់ក្លឹបមួយនៅ Premier League
    បាល់ទាត់ក្នុងស្រុក 5 months ago V-Dr

    អនាគតរបស់ខ្សែប្រយុទ្ធ Edinson Cavani ហាក់មិនទាន់បានបង្ហាញសញ្ញាអ្វីច្បាស់លាស់នៅឡើយទេ។ រឿងតែមួយគត់គឺនៅរដូវកាលក្រោយ ២០២០-២០២១ ជាចំនុចសំខាន់ ពេលនៅពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះអស់សុពលភាពនៅចុងបញ្ចប់រដូវកាល ខណៈរូបគេចង់ចាកចេញពីក្លឹប PSG ដែលមានមូលដ្ឋាននៅរាជធានីប្រទេសបារាំងនៅខែមករានេះតែក្លឹបមិនអនុញ្ញាតិ។

    ក្លឹបមាន់ខ្នាយមាស Tottenham របស់គ្រូបង្វឹកលោក Mourinho ជាក្រុមចុងក្រោយគេដែលបានបានបង្ហាញពីចេតនាចង់បានខ្សែប្រយុទ្ធរូបនេះ តែនៅមិនទាន់បានដាក់សំណើរជាផ្លូវការណ៏ ស្របពេលអតីតខ្សែប្រយុទ្ធ ក្រុម Napoli មិនចង់បន្តិចកិច្ចសន្យាជាមួយ PSG សម្រាប់សុពលភាពដែលមានតិចជាង ៦ខែនោះទេ។

    ទោះបីជាបែបនេះក៏ដោយ PSG មានការស្ទាក់ស្ទើរនិងចង់បានផលប្រយោជន៏ខ្លះដែល ចំណេញពីខ្សែប្រយុទ្ធរូបនេះ ហើយ មធ្យោបាយតែមួយគត់ដើម្បីធ្វើដូចនេះគឺលក់Cavani ខែមករាជៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់រដូវកាលក្រោយ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Besoccer

  • Loading...
  • Recent Posts