• ប្រិយមិត្ត Real Madrid ចង់អោយក្លឹបសាងរូបសំណាក Federico Valverde ក្រោយលើកពាន Spanish Super Cup
    បាល់ទាត់ក្នុងស្រុក 5 months ago V-Dr

    ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់ដំបូងរបស់ពួកគេនៅរដូវកាល ២០១៩-២០២០ នេះ ខណៈអ្នកគាំទ្រចង់អោយក្លិបកសាងរូបសំណាកខ្សែបម្រើ Federico Valverde បន្ទាប់ពីរូបគេបង្កើតស្នាដៃជួយក្លឹបលើកពាន Spanish Super Cup ក្រោយផ្តួលក្លឹបរួមទីក្រុង At.Madrid ក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាំងទី ៤ទល់និង១ កាលពីថ្ងៃទី១២ មករា ២០២០ នេះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីយប់ថ្ងៃអាទិត្យ។

    បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផល ០ ទល់និង ០ និងម៉ោងបន្ថែម ១២០នាទីអ្នកគាំទ្រភាគច្រើនបានអរគុណខ្សែបម្រើវ័យ Valverde ដែលបានប្រើវិធីចុងក្រោយដើម្បីបញ្ឈប់ខ្សែប្រយុទ្ធ Alvaro Morata ដែលបានបណ្តើរបាល់ដាច់មាត់ និងស្ទើរតែរកគ្រាប់បាល់ស៊ុតបញ្ចូលទី តែយ៉ាងណាមិញ រូបគេបានទទួលកាតក្រហមបណ្តេញចេញពីការប្រកួត។ទោះយ៉ាងណាការខិតខំប្រឹងប្រែងរបស់ Valverde បានរួមចំណែកធំបំផុតដើម្បីជួយក្រុម ម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៣សម័យ កាលទទួលបានជ័យជំនះនៅរាត្រីនោះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Foxstarasia

  • Loading...
  • Recent Posts