• ព្រឹតិការណ៍ MAS Fight Cambodia បានពង្រីកការប្រកួតកាន់តែធំ ក្នុងឆ្នាំ២០២០
    ប្រដាល់អន្តរជាតិ 9 months ago 63 Views

    ព្រឹត្តិការណ៍ប្រដាល់ MAS Fight Cambodia នៅលើសង្វៀន Town បានឈានដល់ការពង្រីកការប្រកួតគូអន្តរជាតិរវាងកីឡាករបរទេស និងកីឡាករកម្ពុជា ដែលមានសមត្ថភាពប្រកួតបាន៩នាទី រហូតដល់៥គូពេញ ហើយបានបន្តរៀបចំឲ្យមានការប្រកួតគុនខ្មែរ រវាងកីឡាករក្នុងស្រុកដដែល។

    ការឈានដល់ការរៀបចំឲ្យមានការប្រកួតគូអន្តរជាតិ រវាងកីឡាករកម្ពុជា និងអ្នកប្រដាល់បរទេស រហូតដល់៥គូ សម្រាប់ការប្រកួត នៅរៀងរាល់ថ្ងៃអាទិត្យនេះ លោក ស្រុន គឹមកុសល នាយកគ្រប់គ្រងកម្មវិធីទូរទស្សន៍ថោន និងជាប្រធានចាត់ការទូទៅរបស់ MAS Fight Cambodia បានបង្ហើបថា ដោយសារនៅពេលនេះកីឡាករកម្ពុជា ដែលមានសមត្ថភាពប្រកួតបាន៩នាទីពេញ គឺមានចំនួនច្រើនជាងមុខ ស្របពេលដែល MAS Fight Cambodia កំពុងទទួលបានការគាំទ្រខ្លាំង។

    លោក គឹមកុសល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«MAS Fight Cambodia នៅសង្វៀន Town ដែលបានដំណើរការចំនួន៩សប្តាហ៍កន្លងមកនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយសកម្មភាពបែបនេះ នឹងបន្តក្នុងឆ្នាំ២០២០ ក្នុងកំណែទម្រង់មួយល្អប្រសើរ ដោយសារកីឡាកររបស់កម្ពុជា ដែលឆ្លងកាត់ការប្រកួតតែមួយទឹកមានរយៈពេល៩នាទីនោះ មានសមត្ថភាពកាន់តែរឹងមាំឡើងៗ អ៊ីចឹងផែនការថ្មី សម្រាប់ឆ្នាំ២០២០ គឺយើងបានបង្កើនគូអន្តរជាតិរវាងកីឡាករកម្ពុជា និងបរទេស ឡើងដល់៥គូ ខណៈដែលការប្រកួត៩សប្តាហ៍កន្លងមកនេះ មានចំនួនតែ៣ ឬ៤គូប៉ុណ្ណោះ ហើយយើងក៏បន្តរៀបចំឲ្យមានគូប្រដាល់គុនខ្មែរចំនួន៣គូជាប្រចាំសប្តាហ៍ផងដែរ ដើម្បីលើកកម្ពស់កីឡាប្រពៃណីជាតិ»។

    បើតាមកម្មវិធីប្រកួត MAS Fight Cambodia គឺនៅក្នុងការប្រកួតប្រចាំសប្តាហ៍ទី១ ឆ្នាំ២០២០ នាថ្ងៃអាទិត្យនេះ គឺបាននាំយកកីឡាករបរទេសចំនួន៥នាក់ ឲ្យមកប្រកួតជាមួយកីឡាករកម្ពុជាយើង ប៉ុន្តែការប្រកួតលើកនេះ គ្មានវត្តមានកីឡាករថៃឡើយ។ បន្ថែមលើនេះ ក៏មានការប្រកួតគុនខ្មែរ រវាងកីឡាករកម្ពុជា និងកម្ពុជា ចំនួន៣គូទៀត ផងដែរ។

    យោងតាមកម្មវិធីប្រកួតដដែលនោះ កីឡាករកម្ពុជា លន់ សៀកឡេង ត្រូវប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម ជាមួយម៉ាឡេស៊ី Rizal Azmin Bin ឯ ឡុង បេនលឿន ត្រូវប្រឈមជាមួយអ្នកប្រដាល់អូបេគីស្ថាន Ilhom Rustanmiv ក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយ មាស សុជាតិ ត្រូវតទល់ជាមួយកីឡាករមកពីអ៊ីតាលី Veronelli ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

    ចំណែកកីឡាករមានកាយសម្បទារឹងមាំរបស់កម្ពុជា លី ភា ត្រូវបានដាក់ឲ្យប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ហើយជើងខ្លាំង អ៊ុង វិរៈ (អុក ភារាក់) ដែលបានឡើងទម្ងន់ដល់៨៧គីឡូក្រាមនោះ ត្រូវជួបអ្នកប្រដាល់អាហ្វហ្គានីស្ថាន Shahram Delavar ខណៈការប្រកួតអន្តរជាតិទាំង៥គូនេះ គឺអ្នកដែលអាចផ្តួលដៃគូឲ្យសន្លប់ នឹងទទួលបានប្រាក់លើកទឹកចិត្ត ចាប់២០០ដុល្លារ ដល់៨០ដុល្លារ បន្ថែមទៅលើតម្លៃខ្លួនប្រកួត ដែលពួកគេ ទទួលបាន៕

    កែសម្រួលដោយ៖ Cambosport

  • Loading...
  • Recent Posts