• កម្មវិធីរាត្រីសមោសរ ABC Lions of Fashion អបអរសាទរអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដ៏លេចធ្លោនៅកម្ពុជា
    ជីវិត&សង្គម 7 months ago V-Dr

    វិស័យឧស្សាហកម្មម៉ូដ នៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុងកម្មវិធីរាត្រីសមោសរដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។

    កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់បានជួបជុំគ្នានៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយការកោតសរសើរបានឈានទៅដំណាក់កាលចុងក្រោយនៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេងដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាសឈ្មោះបេក្ខជនបេក្ខនារីជ័យលាភីប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ។

    កម្មវិធីរាត្រីពោរពេញទៅដោយភាពរស់រវើក ភាពរីករាយ និងទាន់សម័យបានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលខ្លួនបានប៉ងប្រាថ្នាចង់បានជាយូរណាស់មកហើយ។

    ទស្សនិជន លំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូដដ៏វិសេសវិសាល។ អ្នកបង្ហាញម៉ូដទាំងដប់រូបបានដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់និងគ្រឿងលម្អដែលបានច្នៃម៉ូដដោយអ្នកច្នៃម៉ូដជ័យលាភី។ ស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីកាលនោះ ដែលមានកម្មវិធីកម្សាន្តសប្បាយដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា។

    កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមានកម្មវិធីជាច្រើនដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើម។

    បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន ១៣១៨ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ១២៧ នាក់ បានដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបានជម្រុះយកបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន ២២២ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០ នាក់។ គណៈកម្មាការវិនិច្ឆ័យមកពីទស្សនាវដ្តី សូវរីន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) និង ABC Extra Stout បានសម្រេចជ្រើសរើសយកបេក្ខជនបេក្ខនារីចុងក្រោយចំនួនដប់រូបតាមផ្នែកជំនាញនីមួយៗខាងលើ។

    បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដត្រូវបានល្បងសមត្ថភាពច្នៃម៉ូដបីសម្រាប់អ្នកបង្ហាញម៉ូតពាក់ ព្រមទាំងចូលរួមក្នុងការប្រកួតប្រជែងច្នៃម៉ូដ និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដែលទទួលការពេញនិយមពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះកាន់តែផ្តល់ភាពរីករាយអស្ចារ្យដោយមានរៀបចំកម្មវិធីបង្ហាញម៉ូដពិសេស ដែលបង្ហាញម៉ូដច្នៃប្រឌិតថ្មីៗជាច្រើនម៉ូដ ដែលបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដបានពាក់បង្អួតលើឆាក។

    អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ចំនួន $3,000 (បីពាន់ដុល្លារអាមេរិក) សំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។

    អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $2,000 (ពីរពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $1,000 (មួយពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានពីរទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ បេក្ខជនជ័យលាភីទាំងអស់ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise ។

    កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន $500 (ប្រាំរយដុល្លារអាមេរិក) ជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជន។

    កម្មវិធី ABC Lions of Fashion ត្រូវបានរៀបចំឡើង ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដដែលជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូដ និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI), NOMI និង Nata Footwear ។

    សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។

  • Loading...
  • Recent Posts